(ភ្នំពេញ)៖ បុរសម្នាក់ និងក្រុមគ្រួសារទាំងមូលកំពុងមានទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុត និងមានវិប្បដិ សេរីអស់ មួយជីវិត ដោយសារតែកូនស្រី ជាទីស្រឡាញ់របស់ខ្លួនអាយុ៦ឆ្នាំ ត្រូវបាន មិត្តភ័ក្រ្តដក កាំភ្លើងបាញ់ ផ្លាតចំស្លាប់ នៅពេលដែល កំពុងផឹកស៊ី នៅក្នុងផ្ទះ ខណៈជន បង្កមានផ្ទុះ ជម្លោះជាមួយ សង្សារបស់ខ្លួន។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់ ខាងលើនេះ បាន កើតឡើង កាលពីវេលា ម៉ោងប្រមាណ ៤៖៣០នាទី រសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានថ្លែងថា មុនពេលកើត ហេតុម្តាយ ក្មេងស្រី បាត់បង់ជីវិត បានហៅមិត្តភ័ក្រ្តរបស់ខ្លួន ដែលជាជនបង្ក មកផឹកស៊ី នៅផ្ទះក្នុង ន័យ រាប់អានគ្នា។ ពេលនោះជន បង្កក៏បានមក ជាមួយសង្សា របស់ខ្លួនផងដែរ ។

លោក យឹម សារ៉ាន់ អធិការបានបន្តទៀតថា លុះពេលកំពុងផឹកស៊ី បានប្រហែលជា១ម៉ោង ស្រាប់តែ ជនបង្ក មានជម្លោះ ជាមួយសង្សា ក៏ដកកាំភ្លើងខ្លី បាញ់គំរាមមួយគ្រាប់ តែ សំណាង អាក្រក់ គ្រាប់កាំភ្លើង នោះក៏ ផ្លាតត្រូវ ក្មេងស្ រីរងគ្រោះបណ្តាល ឲ្យស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុតែម្តង។ ក្រោយកើតហេតុ ជនបង្កបានរត់គេច ខ្លួន បាត់ស្រមោល ខណៈកម្លាំង នគរបាលរបស់ លោកបាននិង កំពុងធ្វើការ ស្រាវជ្រាវតាមចាប់។ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ ហ៊ឹម វណ្ណនីទៀង។

ក្រោយកើតហេតុបានរយៈពេល២ម៉ោង កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃាត់ ខ្លួនជនសង្ស័យ ហើយបាន នឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ រាជធានីភ្នំពេញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]