ភ្នំពេញ៖ ឧកញ៉ា ថោង សារ៉ាត់ ជនសង្ស័យជាមេខ្លោងបាញ់ ប្រហារឧកញ៉ា អ៊ឹង ម៉េងជឺ ដ៏រំជើបរំជួលក្នុងរាជធានីភ្នំ ពេញកាលពីចុងឆ្នាំ២០១៤ ត្រូវបានតុលាការសម្រេច បញ្ជូនខ្លួន ទៅកាន់ពន្ធនាគារ ព្រៃសរហើយ នៅម៉ោង ៥ និង ២០នាទីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥នេះ ដោយចោទប្រកាន់ពីបទ ផ្តួចផ្តើមគំនិតក្នុង អំពើឃាតកម្ម គិតទុក ជាមុន និងប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត។

លោក ថោង សារ៉ាត់ ជនសង្ស័យ ជាមេខ្លោង នៃអំពើឃាតកម្ម បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ បន្ទាប់ពីព្យាយាមរត់ គេចខ្លួនអស់ជាច្រើនខែ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានសន្តិសុខ ផ្ទៃក្នុងក្រសួងមហាផ្ទៃ សហការជាមួយនគរ បាលវៀតណាម ចាប់ខ្លួននៅប្រទេសវៀតណាម និងបាននាំខ្លួនមកកម្ពុជា កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០ ១៥នេះ។

សូមបញ្ជាក់ថា លោកឧកញ៉ា អ៊ឹង ម៉េងជឺ ប្រធានក្រុមហ៊ុនស៊ីម៉ង់ត៍ ថៅកែហាងលក់ពេជ្រ និងរកស៊ី ជួញដូរដីខ្ទង់់ លានដុល្លារ ត្រូវបានឃាតក និងបក្ខពួកពីរនាក់ ជិះម៉ូតូបាញ់សម្លាប់ នៅកណ្ដាល រាជធានីភ្នំពេញ ជាប់ហាងលក់ ផ្លែឈើមួយកន្លែង ជិតរបងស្ដាតអូរឡាំពិក សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៤។ សមត្ថកិច្ច បានដាក់ការសង្ស័យជុំវិញ ឃាតកម្មនេះថា គឺជារឿងគំនុំក្នុងមុខជំនួញ។

ក្រោយឃាតកម្មនេះ រយៈពេលប្រមាណ ១០ថ្ងៃ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនអង្គរក្សរបស់លោក ថោង សារ៉ាត់ ចំនួន ៤នាក់រួមមាន៖ រួមមានទី១. ឈ្មោះ សៀង វាសនា អាយុ៤៤ឆ្នាំ រស់នៅផ្លូវលំ ភូមិភ្នៀត សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ ជាជនដៃដល់បាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ ហើយជននេះ មានតួនាទីជាអង្គរក្សការពារផ្ទាល់ ឧកញ៉ា ថោង សារ៉ាត់តែម្ដង, ទី២. ឈ្មោះ លី សៅ ហៅវី ជាជនជាតិវៀតណាម គឺជាអ្នកបើកម៉ូតូឌុបសៀង វាស នា ពេលធ្វើសកម្មភាព, ទី៣. ឈ្មោះ មាស សម្បត្ដិ និងទី៤. ឈ្មោះ កុយ ចាន់ថុល ជាអ្នកជិះម៉ូតូបិទគូទជាអ្នក ពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅកន្លែង កើតហេតុ។

អង្គរក្សទាំង៤រូប ត្រូវបានតុលាការចោទប្រកាន់ ពីបទឃាតកម្មគិតទុកជាមុន ប៉ុន្តែមិនទាន់ ការប្រកាសសាលដីកា ផ្តន្ទាទោសយ៉ាងណានៅឡើយទេ។ ប៉ុន្តែបើតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ អង្គរក្សទាំង ៤រូប អាចនឹងត្រូវ ផ្តន្ទាទោសអស់មួយជីវិត។

ក្រោយការឃាត់ខ្លួន អង្គរក្សលោក ថោង សារ៉ាត់ បានសារភាព និងរៀបរាប់យ៉ាងលំអិត ជុំវិញគម្រោងសម្លាប់ ឧក ញ៉ា អ៊ឹង ម៉េងជឺ។ តាមចម្លើយសារភាព ពួកគេបានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ឧកញ៉ាថោង សារ៉ាត់ បានបញ្ជាពួកគេទាំង ៤នាក់ទៅសម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ ដោយសន្យាផ្ដល់ផ្ទះម្នាក់មួយល្វែង និង លុយ មួយចំនួនទៀត។ ពេលនោះអង្គរក្សទាំង៤ នាក់បាន យល់ព្រមហើយឈ្មោះ លី សៅ បាននាំបក្ខពួកទាំង ៣នាក់ ទៅមើលគោលដៅ នៅហាងលក់ពេជ្រ ហុងកុង របស់ជនរងគ្រោះ នៅក្បែរផ្សារទំនើបសូរិយា។ ក្រោយពីជនរង គ្រោះបើករថយន្ដម៉ាកលុច្សស៊ីស៥៧០ ពណ៌គ្រាប់អម្ពិល ទៅដល់មុខហាង ពួកគេ ទាំង៤នាក់ ក្រោយពីឃើញ ជាក់ស្ដែងក៏ត្រឡប់ ទៅផ្ទះមេរបស់ពួកគេវិញ នៅសង្កាត់ចាក់ អង្រែក្រោម ។

អង្គរក្សទាំងនេះបាននិយាយទៀតថា លុះដល់វេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី២១ ខែ វិច្ឆកា ឆ្នាំ២០១៤ សៀង វាសនា និង លី សៅ ជិះម៉ូតូម៉ាកសេ១២៥ រីឯ មាស សម្បត្ដិ និង កុយ ចាន់ថុល ជិះម៉ូតូវីវ៉ាចេញពីបុរី៩៩៩នៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ឆ្ពោះ ទៅកាន់ហាងលក់ពេជ្ររបស់ជនរងគ្រោះ។ ប៉ុន្ដែ ពេលទៅដល់ ហាងលក់ពេជ្រ ពួកគេមិនបានឃើញ ជនរងគ្រោះនៅទីនោះឡើយ រួច ក៏ត្រឡប់ទៅបុរី ។ លុះដល់ម៉ោង៩ព្រឹកថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ សៀង វាសនា បានជិះម៉ូតូណៃហត តែម្នាក់ឯង ទៅផឹកកាហ្វេ នៅមុខច្រកចូលបុរី៩៩ ៩ រួចស្គេនមេដៃចូល ធ្វើការហើយ នាំគ្នាលេងបៀរ ជាមួយបក្ខពួក ទាំង៣នាក់ទៀត ។ មកដល់ម៉ោង ១និង៣០ នាទីរសៀលថ្ងៃទី២២ ខែវិច្ឆិកា លី សៅ បាន នាំពួកគេទាំង៣នាក់ ចេញទៅស្ថានីយ៍ប្រេង ឥន្ធនៈកាល់តិច នៅទល់ មុខមជ្ឈមណ្ឌល កំសាន្ដ រ៉ក់ ដោយឈ្មោះលី សៅ និយាយថា ឧកញ៉ាអ៊ឹង ម៉េងជឺ ប្រហែលជាធ្វើដំណើរ តាមផ្លូវនេះ រួចសៀង វាសនា បានជិះម៉ូតូតែម្នាក់ឯងទៅ ទិញទឹកសុទ្ធផឹក នៅក្រោយស្ថានីយប្រេង ស្រាប់តែឃើញរថយន្ដរបស់ ជនរងគ្រោះ ជិះចូលផ្ទះលក់គ្រឿង សង្ហារឹម មួយកន្លែង នៅម្ដុំបឹងត្របែកនោះ ។ ប្រហែលកន្លះម៉ោង ក្រោយមកទៀត ជនរងគ្រោះ បានបើករថយន្ដ ត្រឡប់ទៅវិញ រួចហើយសៀង វាសនា បានជិះម៉ូតូ តាមពីក្រោយ រហូតដល់ ផ្ទះលក់ថ្ម ម៉ាបក្បែរក្រុមហ៊ុនជីពម៉ុង ជិតវត្ដទួលទំពូង ក៏ចូលទៅទីនោះ ។ បន្ទាប់មកសៀង វាសនា បានជិះម៉ូតូត្រឡប់ទៅបុរី ៩៩៩វិញ ដើម្បីនាំឈ្មោះលី សៅ ហើយត្រឡប់ទៅឈប់ រង់ចាំមើលសកម្មភាពជនរងគ្រោះ ទៅទីណាទៀត ដើម្បី មានឱកាសបាញ់សម្លាប់តែម្ដង ។

ជនដៃដល់ទាំងនេះ បានសារភាពទៀត ថា លុះក្រោយមកជនរងគ្រោះ បានចេញពីផ្ទះ លក់ថ្មម៉ាបហើយចូលទៅ ផ្សារទំនើបផាកវ៉េ រួចពួកគេបានជិះម៉ូតូបង្ហួស ទៅបុរី៩៩៩សិន រហូតដល់ម៉ោង ៤និង៣០នាទីរសៀលថ្ងៃ ពួកគេ ទាំងពីរនាក់ បានជិះម៉ូតូពីរគ្រឿងប្រដាប់ ដោយអាវុធខ្លី ពីរដើមឆ្ពោះតម្រង់ទៅហាង លក់ពេជ្រ របស់ជនរងគ្រោះ នៅក្បែរផ្សារធំថ្មី ។ រហូតដល់យប់ ថ្ងៃដដែលនោះ ជនរង គ្រោះបានបើករថយន្ដ តែម្នាក់ឯង ចេញពី ហាងលក់ពេជ្រ ឆ្ពោះមកតាមផ្លូវហ្សាលដឺ ហ្គោល ហើយពេលឈប់រថយន្ដ ចូលទិញផ្លែ ឈើ ពួកគេទាំងពីរនាក់ មានឱកាសល្អនៅ ពេលនោះ ក៏ធ្វើសកម្មភាពឱ្យលី សៅ ឈប់ ម៉ូតូ ដោយឡែកសៀង វាសនា លោតពីលើ ម៉ូតូទៅបាញ់ជនរងគ្រោះ រហូតដល់ស្លាប់មុន ពេលបើកម៉ូតូគេចខ្លួន ខណៈដែលមាស សម្បត្ដិ និងកុយ ចាន់ថុល ជាអ្នកជិះម៉ូតូបិទគូទ តាម ក្រោយ។

សំណុំរឿងឃាតកម្មឧកញ៉ា អ៊ឹង ម៉េងជឺ ឪពុកម្តាយរបស់លោក ថោង សារ៉ាត់ គឺលោក ថោង ចំរើន និង អ្នកស្រី កែវ សារី ក៏ត្រូវបានតុលារឃុំខ្លួននៅពន្ធនាគារព្រៃសផងដែរ ដោយជាប់ចោទពីការប្រើប្រាស់ និងលាក់ទុក្ខអាវុធ ខុសច្បាប់។ សំណុំឃាតកម្ម ដ៏កក្រើករាជធានីភ្នំពេញនាចុងឆ្នាំ២០១៤មួយនេះ ក៏ត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបង្កើត គណៈកម្មការស៊ើបអង្កេត ទៅលើសំណុំរឿង មួយនេះ កាលពីខែកុម្ភៈ ឆ្នាំ ២០១៥នេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]