ឈីលី៖ កាលពីពេលថ្មីៗនេះ មនុស្សជាច្រើន មានការចាប់អារម្មណ៍ យ៉ាងខ្លាំង បន្ទាប់ពី រដ្ឋាភិបាល របស់ប្រទេស ឈីលី បានបញ្ចេញការ ប្រកាសជាផ្លូវការ ថារឿងរ៉ាវ យានអវកាស ភពផ្សេង ឬក៏ ថាសហោះ (UFO) ដ៏អាថ៌កំបាំង មិនមែន កើតចេញមកពី ស្នាដៃរបស់ មនុស្សនោះទេ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា កន្លងមក មានការប្រទះឃើញ ថាសហោះ (UFO) បានបង្ហាញខ្លួន នៅក្នុងដែន អវកាសរបស់ ប្រទេសឈីលី ហើយស្រាប់តែ ថ្មីៗនេះរដ្ឋាភិបាល របស់ប្រទេសនេះ បានចេញមក អះអាងជា ផ្លូវការថា វត្ថុដ៏អាថ៏កំបាំង នោះគឺមិន អាចកើតចេញ មកពីស្នាដៃ របស់មនុស្ស នោះទេ។


UFO ឬក៏ថាសហោះ ដែលត្រូវបាន គេប្រទះឃើញ និងថតបាន

ការប្រកាស ជាផ្លូវការនេះ មានឡើងបន្ទាប់ពី មានការស៊ើបអង្កេត យ៉ាងម៉ត់ចត់ និងពេញលេញ មួយទាក់ទង ទៅនឹងការ ប្រទះឃើញ និងថតបាន នូវវត្ថុអាថ៌កំបាំង ដែលបានហោះ កាត់ប្រទេស មួយនេះ។ ក្នុងនោះ ក្រុមមន្ត្រីបាន បញ្ជាក់ថា វត្ថុមានរាងមូល ពណ៌ប្រាក់ ប្រវែងបន្ទាត់ផ្ចិត ប្រហែលជា ១០ម៉ែត្រ ដែលយើងអាចឃើញ បាននៅក្នុង វីដេអូឃ្លីបនោះ បានផ្លាស់ប្តូរ ទិសដៅដោយ ការហោះជា លក្ខណៈបញ្ឈរ ដែលមកទល់ នឹងសព្វថ្ងៃនេះ នៅលើផែនដី យើងមិនទាន់មាន យន្តហោះណា អាចហោះបែបនេះ បាននោះឡើយ។

បន្ថែមពីនេះទៀត ក្រុមអ្នកវិទ្យាសាស្ត្រ នៃមជ្ឈមណ្ឌល ស្រាវជ្រាវ Anomalous Ariel Phenomena ហៅកាត់ថា CEFAA បានបញ្ជាក់ថា “ទិដ្ឋភាពនេះ ក៏មិនមែនជា បាតុភូតអាកាសធាតុ ឬក៏ជា វត្ថុអាថ៌កំបាំង ដែលជាស្នាដៃ របស់មនុស្សផ្ទាល់ នោះទេ”។ លោក Jose Lay នាយកផ្នែក កិច្ចការអន្តរជាតិ ប្រចាំ CEFAA ក៏បានប៉ាន់ស្មានថា UFO ដែលជាវត្ថុ ដ៏អាថ៏កំបាំង ហើយមនុស្ស តែងតែនិយាយនោះ ក៏អាចជា ប្រភេទយានជំនិះ មួយផងដែរ។

គួរបញ្ជាក់ផងដែរថា ការចេញមុខ អះអាងរបស់ រដ្ឋាភិបាល ក៏ដូចជា ក្រុមអ្នកវិទ្យាសាស្ត្រ របស់ប្រទេស ឈីលី បែបនេះ មានឡើងបន្ទាប់ ពីមានការថតបាន នូវវត្ថុម្យ៉ាង កំពុងតែហោះ យ៉ាងលឿន នៅលើអាកាស ក្នុងតំបន់ ភាគខាងជើង នៃប្រទេសនេះ កាលពីខែមេសា ឆ្នាំ២០១៣៕


រូបភាព ថាសហោះ ដែលមើលឃើញ ពីក្រោមទៅ

ប្រភព៖ មីរ័រ

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]