ភ្នំពេញ ៖ ឧកញ៉ា ថោង សារ៉ាត់ នៅវេលាម៉ោងប្រមាណ ២រសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ បានបញ្ជូនទៅដល់ សាលាដំបូង រាជធានីភ្នំពេញ ហើយដើម្បីបន្តសួរនាំ ពីសំណាក់ចៅក្រម ស៊ើបសួរ លោក លី សុខលេង ក្រោយពេលដែល បញ្ចប់ការសួរនាំ អស់រយះពេល ប៉ុន្មានម៉ោង នៅស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍ ពីមន្ត្រី សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា នៅម៉ោងនេះ (២៖១០នាទី) លោកចៅក្រម លី សុខលេង កំពុងធ្វើការ សួរនាំឧកញ៉ា ថោង សារ៉ាត់ ក្រោយពេលដែល បញ្ជូនទៅដល់ នារសៀល ថ្ងៃដដែលនេះ។

ជុំវិញការសួរចំឡើយ ទៅលើ ឧកញ៉ា ថោង សារ៉ាត់ កាលពីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ នៅពេលដែលមជ្ឈមណ្ឌល ព័ត៌មាន ធ្វើការសួរនាំនោះ ត្រូវបានលោក ទេសរដ្ឋមន្រ្តី ឱម យ៊ិនទៀង ប្រាប់យ៉ាងខ្លីថា «ច្បាប់មិនអនុញ្ញាតទេ»៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]