ភ្នំពេញ៖ មុននេះប្រមាណ១០នាទី នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥នេះ លោកទេសរដ្ឋមន្រ្តី ឱម យ៊ិនទៀង ប្រធាន អង្គភាពប្រឆាំង អំពើពុករលួយ និងស្នងការ នគរបាលរាជធានីភ្នំពេញ បាននិងកំពុង ធ្វើការសួរនាំ ឧកញ៉ា ថោង សារ៉ាត់ នៅការិយាល័យ ព្រហ្មទណ្ឌ កំរិតធ្ងន់។ នេះបើយោងតាមមន្រ្តី នគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ យ៉ាងដូច្នេះ។

តាមមន្រ្តី នគរបាល រាជធានីភ្នំពេញ ក្រោយបញ្ចប់ ការសួរនាំរួច ឧកញ៉ា ថោង សារ៉ាត់ នឹងត្រូវបញ្ជូនទៅ កាន់តុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់។ សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៨៖៣០នាទី ព្រឹកមិញ ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាននគរបាល នាយកដ្ឋាន សន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោយពីបាននាំខ្លួន ពីប្រទេសវៀតណាម កាលពីយប់ ថ្ងៃទី១៦ ខែមេសា៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]