ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា  ក្រុមហ៊ុនហួវៃ ដែលជាក្រុមហ៊ុនផ្តល់ដំណោះ ស្រាយផ្នែក ព័ត៌មាន វិទ្យា និងបច្ចេកវិទ្យា ទូរគមនាគមន៍ (ICT) ដ៏ឈានមុខគេ នឹងចូលរួម ឧបត្ថម្ភ ការប្រារព្ធ ពិធីអង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ដែលនឹង ធ្វើឱ្យពិធីបុណ្យ ចូលឆ្នាំខ្មែរ ឆ្នាំនេះ កាន់តែសប្បាយរីករាយ និងគគ្រឹក គគ្រេងជាងឆ្នាំណាៗ ទាំងអស់ ជាមួយនឹង សកម្មភាពពិសេសៗ គួរឲ្យចាប់អារម្មណ៍ ជាច្រើន។ យោងតាម លោក Liu Zi Yang អគ្គនាយក ក្រុមហ៊ុន ទូរសព្ទ័ហួវៃ ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ការឧបត្ថម្ភ កម្មវិធី អង្គរសង្ក្រាន្ត គឺមាន សារៈសំខាន់ណាស់ ព្រោះបាន បង្ហាញពីសារៈ សំខាន់នៃប្រពៃណី និងវប្បធម៌ ជាតិក្នុងអំឡុង ពេលបុណ្យចូលឆ្នាំខ្មែរ ខណៈដែល មានការចូល រួមពីយុវជន ទូទាំងប្រទេស។


លោកបានបន្តទៀតថា៖ «ការប្រារព្ធពិធីអង្គរសង្ក្រាន្តនេះ គឺជាមធ្យោបាយដ៏ល្អមួយ ដើម្បី សេចក្តីសុខ សុភមង្គល និងទទួលបាន ពរជ័យដ៏បវរថ្លៃថ្លា នៅក្នុងឱកាសបុណ្យ ចូលឆ្នាំ ខ្មែរ។ នេះក៏ជាឱកាស ដ៏អស្ចារ្យមួយ ផងដែរ ដើម្បីរក្សាវប្បធម៌ ប្រពៃណីជាតិ របស់យើង ឲ្យរស់រាន មានជីវិតយូរអង្វែង តាមរយៈ ការចូលរួម ពីយុវជនជំនាន់ថ្មី។ តាម រយៈការ ចូលរួមរាំ លេងកម្សាន្ត ការលេងល្បែង ប្រជាប្រិយ និងសកម្មភាព ផ្សេងៗទៀត ដែលទាក់ទង នឹងពិធីបុណ្យ ចូលឆ្នាំខ្មែរ យើងអាច ប្រារព្ធពិធីរួមគ្នា ដែលឆ្នាំថ្មី បាននាំមក និងជំរុញ មនុស្សជំនាន់ថ្មី របស់យើង ឲ្យបន្តនូវ វប្បធម៌ដ៏ ល្អផូរផង់ទាំងនេះ។ ជាការពិតណាស់ ក្រុមហ៊ុន ទូរសព្ទ័ហួវៃ នឹងស្ថិតនៅទីនេះ ដើម្បីផ្តល់ ការគាំទ្រដល់ អតិថិជន របស់យើង ដូច្នេះពួកគេអាច ចែករំលែក ឱកាសដ៏ ពិសេសទាំងអស់ ក្នុងអំឡុង ពេលចូល ឆ្នាំខ្មែរនេះ។» ជាងនេះ ទៅទៀត ក្រុមហ៊ុនក៍ សូមចូលរួម អបអរសាទរ ដល់ ប្រទេស កម្ពុជា ដែលបាន បំបែក ឯកត្តកម្ម និងកំណត់ត្រា ពិភពលោក Guiness World Record ផ្នែកនំ អន្សមយក្ស និងរាំម៉ាឌីហ្សន ដែលមាន អ្នកចូលរួម ចំនួន ២០១៥ នាក់ ក្នុងឆ្នាំ ២០១៥ នេះ ។

មានអ្នកគាំទ្រ និងអតិថិជន ជាង 2០០.០០០ នាក់ បានទៅទស្សនាស្តង់ទូរសព្ទ័ហួវៃ នៅឯទីលាន ជល់ដំរី ក្នុងរយៈពេល ៣ ថ្ងៃជាប់ ៗគ្នា  ដែលមាន កំពូលតារាចម្រៀង ដ៏ល្បី កញ្ញា មាស សុខសោភា ជាឯក អគ្គរាជទូត ផលិតផល ចូលរួមថត រូបអនុស្សាវរីយ៍ ជាមួយក្រុមអ្នកគាំទ្រ និងអតិថិជន នៅថ្ងៃទី ១៦ ខែ មេសា ចាប់ពីម៉ោង ៤:៣០ រសៀល ដល់ម៉ោង ៥:៣០ នាទីល្ងាច ក៏ដូចជាមាន ការប្រគំ តន្ត្រីដ៏ធំបីថ្ងៃ ជាប់ៗគ្នានៅ ប្រាសាទបាយ័ន ។ អតិថិជន អាចទទួលបាន អត្ថប្រយោជន៍ ពីការប្រូម៉ូស្សិន ពិសេសសម្រាប់ ខេត្តសៀមរាប ទិញទូរសព្ទ័ហួវៃ១ គ្រឿង ថែមរង្វាន់ អនុស្សាវរីយ៍ចំនួន៥ ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៥ ដោយរាល់ការទិញ ស្មាតហ្វូន Huawei Mate 7, P7, Honor 6, G7 និង X1 អតិថិជននឹង ទទួលបាន កាដូពិសេស ដោយឥតគិតថ្លៃ ដូចជា ស្រោមទូរស័ព្ទ មួក អាវយឺត កាបូបស្ពាយ អង្គចងចាំ 8GB ឬឧបករណ៍បំពងសំឡេងជាដើម។

កញ្ញា មាស សុខសោភា ដែលជាឯកអគ្គរាជទូតរបស់ទូរសព្ទ័ហួវៃ រយៈពេល២ឆ្នាំមកហើយ និងទើប តែបាន ចុះកិច្ចសន្យា ជាថ្មីនោះ បានបង្ហាញ នូវចំណាប់ អារម្មណ៍របស់ខ្លួនថា៖ «នាងខ្ញុំ ពិតជារំ ភើប រីករាយ និងមាន មោទនភាព ខ្លាំងណាស់ ដែលបានរួម ចំណែក ជាមួយក្រុមហ៊ុន ទូរសព្ទ័ហួវៃ និងចូលរួម ប្រារព្ធពិធី បុណ្យចូលឆ្នាំខ្មែរ ជាមួយ ប្រជាជនកម្ពុជា ទាំង ១៥លាននាក់ ហើយនាង ខ្ញុំសូម យកឱកាសនេះ ជូនពរដល់ ប្រជាជនកម្ពុជា ទាំងអស់ ជួបប្រទះនូវ សំណាងល្អ សុខភាពល្អ ទទួលបានជោគជ័យ សិរីសួស្តី និងសុភមង្គល គ្រប់ ក្រុមគ្រួសារ ហើយប្រសិន បើប្រជាជនកម្ពុជា ស្រឡាញ់នាងខ្ញុំ  សូមកុំភ្លេច ជ្រើស ទូរសព្ទ័ហួវៃ !»






បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា