កែប ៖ ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ និងក្មេងវ័យជំទង់ អាយុ១៩ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ នៅក្នុងអាង ហែលទឹក របស់សណ្ឋាគារ Rock Royal ស្ថិតនៅសង្កាត់កែប ក្រុងកែប ខេត្តកែប តែក្នុងរយះ ពេល ជាង២ម៉ោង កាលពីល្ងាច និងយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥។

ស្នងការ នគរបាលខេត្តកែប លោកឧត្តមសេនីយ៍ អ៊ីង សំអុល បានថ្លែងថា ហេតុការណ៍ទីមួយ បានកើតឡើង នៅវេលាម៉ោង ប្រមាណ ៥៖៤០នាទី ដែលបណ្តាលឲ្យ ក្មេងប្រុស អាយុ៦ ឆ្នាំម្នាក់ រស់នៅ ភូមិសំណង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លង់ទឹកស្លាប់ ខណៈមកស្នាក់ នៅក្នុង សណ្ឋាគារ ជាមួយឪពុកម្តាយ ដើម្បីដើរលេង កំសាន្តនៅ ក្រុងទេសចរណ៍ មួយនេះ។

លោកឧត្តម សេនីយ៍ស្នងការ បានបន្តទៀតថា ក្រោយមានហេតុការណ៍ ខាងលើនេះ កើតឡើង លោកបានសុំ គោលការណ៍ ពីអភិបាលខេត្ត និងព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ដើម្បីបង្កើត គណៈកម្មាការ ចុះស្រាវជ្រាវ ទីតាំងអាងហែលទឹក ខាងលើ ឈានទៅដល់ការ បិទជាបណ្តោះអាសន្ន ។

ប៉ុន្តែខណៈកម្មាការ កំពុងចុះទៅស្រាវជ្រាវ ដើម្បីបិទ អាងហែលទឹក ជាបណ្តោះអាសន្ន ស្រាប់តែ ភ្លាមៗនោះ មានយុវជនម្នាក់ បានលង់ទឹកស្លាប់ តែមួយទៀត នៅវេលាម៉ោង ជាង៨យប់ ថ្ងៃដដែលនោះ ពោល រយៈពេល ជាង២ម៉ោង កើតឡើងចំនួន២លើក ។

លោកឧត្តមសេនីយ៍ អ៊ីង សំអុល បានបន្តទៀតថា ជនរងគ្រោះ អាយុ១៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ និងជាចៅ របស់រដ្ឋលេខាធិការ ក្រសួងម្នាក់ ។ បើតាមលោកស្នងការ ម្ចាស់សណ្ឋាគារ មានឈ្មោះ ថេង គួយ រស់នៅខេត្តកណ្តាល ប៉ុន្តែលោកមិនដឹងថា តើម្ចាស់សណ្ឋាគារ ចេញថ្លៃផ្តល់ សំណង យ៉ាងណា នោះឡើយ ។

ក្រោយកើតហេតុ សពជនរងគ្រោះ ទាំង២នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅ ធ្វើបុណ្យ តាមប្រពៃណី ខណៈ អាងហែលទឹក របស់សណ្ឋាគារត្រូវបានបិ ទជាបណ្តោះ អាសន្ន។ តាមសេចក្តី រាយការណ៍ ពីសមត្ថកិច្ច ខេត្តកែប បានលួចបង្ហើបថា កាលពីពេលកន្លងទៅ ក៏មានករណី លង់ទឹកស្លាប់ នៅក្នុងអាង ហែលទឹកខាងលើនេះដែរ ដូច្នេះសង្ស័យ អាចមានជើង កបក៏ថាបាន៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]