ក្រុងសៀមរាប ៖ អង្គរវត្ត បានជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ី និងលេខ២ លើ ពិភពលោក ក្នុងចំណោម គោលដៅកម្សាន្ត កំពូលទាំង២៥ ប្រចាំឆ្នាំ ២០១៥ ដោយរៀបចំ ឡើងដោយ វេបសាយ លំដាប់ថ្នាក់ ពិភពលោក Trip Advisor ។ តាមប្រសាសន៍ របស់រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានឲ្យដឹងថា ពេលនេះ ក្រសួងកំពុង តែជម្រុញនូវ យុទ្ធនាការ ដើម្បីឲ្យអង្គរវត្ត ជាប់លេខ១ ទាំងនៅអាស៊ី និងពិភពលោក ប្រចាំឆ្នាំ២០១៦។


ឃីងសឹរ៉ូដអង្គរ (King’s Road Angkor) មានមហិច្ចតា និងការតាំងចិត្តខ្ពស់ ដើម្បី គាំទ្រយុទ្ធនាការ របស់ ក្រសួង ទេសចរណ៍  « ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ និងបដិ សណ្ឋារកិច្ច ល្អឥតខ្ចោះ» ដើម្បីរក្សា តំណែងលេខ១ នៃទីក្រុងស្អាត។

សូមអញ្ជើញមកទទួលយកភាពរីករាយ នៅភូមិម្ហូប និងហាងទំនិញដ៏មនោរម្យ នៅឃីងសឹរ៉ូដអង្គរ បន្ទាប់ពី ធ្វើដំណើរ កម្សាន្តនឿយហត់ នៅប្រាសាទអង្គរ ។ លោកអ្នកច្បាស់ជា ពេញចិត្តជាមួយ នឹងភាពស្អាត និង បរិយាកាសធម្មជាតិ ជាទីមនោរម្យ នៅភូមិដ៏ ស្រស់ស្អាតនេះ។ ឃីងសឹរ៉ូដអង្គរ មានភោជនីយដ្ឋាន ហាង កាហ្វេ បានីយដ្ឋាន ដែលភ្ញៀវទូ ទៅអាចជ្រើស រើសបាន តាមតម្រូវការ។

 

ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ថ្ងៃទី១៤ ដល់១៦ ខែមេសា ចាប់ ពីម៉ោង ៤រសៀលតទៅ ឃីង សឹរ៉ូដអង្គរ មានរៀបចំ ល្បែង កម្សាន្តប្រជាប្រិយខ្មែរច្រើនប្រភេទ ការរាំលេង សប្បាយ ការសម្តែងរបស់ DJ ការប្រគំតន្ត្រី និងមាន រង្វាន់ជាច្រើន ដែលត្រូវឈ្នះ ។ កម្មវិធីនេះ បើកសម្រាប់ សាធារណជន ទូទៅ ចូលរួមសប្បាយ ជាមួយគ្នា ⁣ដើម្បីអបអរឆ្នាំថ្មី ឆ្នាំមមែ សប្តស័ក្ត ព.ស ២៥៥៩។ 

សូមអញ្ជើញទទួលយកនូវភាពរីករាយ នៅភូមិម្ហូប និងហាងទំនិញដ៏មនោរម្យ និងរីករាយជាមួយការ បញ្ចុះតម្លៃ រហូតដល់៥០% នៅតាមហាងមួយចំនួន។

ជួបគ្នានៅ ឃីងសឹរ៉ូដអង្គរ (King’s Road Angkor)។

 



សម្រាប់ព័ត៌មានបន្ថែម៖ សូមចូលទៅកាន់  www.kingsroadangkor.comwww.facebook.com/kingsroadangkor

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]