ចិន ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ត្រីចំនួន ១១០ តោន បានងាប់គ្មានសល់ នៅស្រះចិញ្ចឹមត្រីមួយកន្លែង។

ត្រី ចំនួន ១១០ តោន ដែលរស់នៅក្នុង ស្រះចិញ្ចឹមត្រីមួយកន្លែង មានទីតាំងនៅទីក្រុង Huizhou ខេត្ត Guangdong ប្រទេសចិនបាន ងាប់ភ្លាមៗ ក្នុងរយៈពេល តែមួយយប់សោះ រួចអណ្តែងត្រៀបត្រា ពេញមាត់ស្រះ។ បើយោងតាមប្រភព បានឲ្យដឹងទៀតថា មូលហេតុ ដែលធ្វើឲ្យត្រីជាច្រើនតោន ងាប់ដូច្នេះ គឺបណ្តាលមកពី សារធាតុគីមី នីត្រូសែន ដែលមាននៅក្នុងជីគីមី ហូរចូលស្រះក្នុង បរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ ។

បន្ទាប់ពីការបាត់បង់នេះ បានកើតឡើងហើយ កម្មករជាច្រើននាក់ បាននាំគ្នាស្រង់ ត្រីងាប់ៗឡើងលើគោក ខណៈអ្នកផ្សេងទៀត ធ្វើការយ៉ាងសស្រាក់សស្រាំ បាចអំបិល ២.៥ តោន ចូលទៅក្នុងស្រះ ដើម្បី ជួយជីវិតត្រីដែលនៅសល់ ឲ្យអស់ជាតិពុល។

ចំនែកឯម្ចាស់ស្រះត្រីនេះ លោក Zhang បានឲ្យដឹងថា ការបាត់បង់ត្រីជាច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឲ្យលោកខាតបង់ ប្រាក់ចំនូល អស់ ១៦ ម៉ឺនដុល្លារឯណោះ។ ហើយនេះ ជាការខាតបង់ធំបំផុត ចាប់តាំងពីលោក បានបើកស្រះចិញ្ចឹមត្រី ក្នុងឆ្នាំ ១៩៩៦ ។ ជាងនេះទៀត ដើម្បីបានជាង ១១០ តោននេះមកវិញ លោកត្រូវចំនាយពេល យ៉ាងហ៊ោចណាស់ ក៏ ១០ ឆ្នាំដែរ៕

ខាងក្រោម គឺ រូបភាពត្រី ចំនួន ១១០ តោនដែលបានងាប់ ៖







ប្រភព ៖ សៀងហៃ

ដោយ ៖ ណា

ខ្មែរឡួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]