ចិន៖ វាជារឿងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលដែលសាកសព ព្រះសង្ឃមួយអង្គ ដែលបាន សុគតរយៈពេល ជាង ១៧ឆ្នាំកន្លងមក ហើយ នៅតែស្ថិតក្នុង ស្ថានភាពល្អ ហើយបច្ចុប្បន្ននេះ ត្រូវបានដាក់ បង្ហាញ ជាសាធារណៈ ដើម្បីឲ្យមនុស្សគ្រប់គ្នា បានចូលទស្សនា និងគោរពបូជា។

យោងតាមប្រភពពត៌មាន បានឲ្យដឹងថា ព្រះសង្ឃមួយអង្គនោះ មានព្រះនាម Wu Yunqing អាយុ ១០២ឆ្នាំ ដែល សុគតកាល ពី១៧ឆ្នាំមុន នៅក្នុងខេត្ត Henan ដែលកាលពីកុមារភាព បន្ទាប់ពី ឪពុកម្តាយ ព្រះអង្គ បានលាចាក លោកទៅ ព្រះអង្គក៏បាន ចាកឆ្ងាយពីទីលំនៅ ទៅធ្វើជាបុព្វជិត សាសនាតាវ នៅឯវត្ត Qinghua នៅក្នុងខេត្ត Shaanxi  ក្រោយមកវត្តនោះ ក៏បានកែប្រែ ទៅជា កន្លែងព្រះពុទ្ធ សាសនាវិញ។

កាលពីថ្ងៃទី ២៤ ខែធ្នូឆ្នាំ២០០០ មជ្ឈូសដែលដាក់ តំកល់សពព្រះអង្គ ត្រូវបានបើកឡើង ដោយអាជ្ញាធរ ក្នុងតំបន់ ហើយសាកសព ព្រះអង្គ ត្រូវគេឃើញថា នៅមានសភាពល្អ ដោយស្បែក មានសភាព ភ្លឺរលោង ពុកចង្ការពណ៌ប្រាក់ និងសក់ពណ៌ស ហើយពិសេស ជាងនេះទៅទៀត មុខមាត់ ព្រះអង្គនៅមាន ទម្រង់ រូបរាងដើម ដោយគ្រាន់តែស្បែក មានសភាពស្វិត ដោយសារការខ្វះ ជាតិទឹកតែប៉ុណ្ណោះ។ 

បច្ចុប្បន្ននេះ រាងកាយទាំងមូល របស់ព្រះសង្ឃ Yunging ត្រូវបានដាក់ឲ្យ អង្គុយនៅក្នុង កែវគ្រីស្តាល់មួយ និងបាន បើកសំរាប់ ឲ្យភ្ញៀវទេសចរ ចូលទៅថ្វាយបង្គំ ដល់ព្រះអង្គផងដែរ៕


ព្រសង្ឃ Wu Yunqing កាលមានព្រះជន្ម និងសាកសពព្រះអង្គ






កន្លែងតំកល់សពព្រះសង្ឃ Wu Yunqing 

ប្រភព shanghaiist

ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]