ចិន ៖ នេះពិតជារឿងមួយ គួរឲ្យភ្ញាក់ផ្អើល ដែលបុរសម្នាក់ យកលុយ សុទ្ធរាប់ម៉ឺនដុល្លារ ទៅទិញផ្ទះ។

បុរសម្នាក់នេះ ដែលជាអ្នកជំនួញ ជនជាតិតៃវ៉ាន់ ពិតជាមិនអាចទ្រាំបាន ក្នុងការទិញផ្ទះថ្មី របស់គាត់ឡើយ រហូតសំរេចចិត្ត យកលុយសុទ្ធចំនួន ៣៣ ម៉ឺនដុល្លារ ទៅទិញ ទាំងដុលតែម្តង។

ចំនែកឯ បុគ្គលិក ផ្នែកទិញលក់ អចលនទ្រព្យវិញ បានប្រាប់ឲ្យដឹងថា ជាទូទៅ អតិថិជន បង់ប្រាក់ ជាលុយសុទ្ធ ឫ ប័ណ្ណឥណទាន ប៉ុន្តែ សំរាប់លុយដុល្លារដែល អតិថិជនម្នាក់នេះឲ្យ ខាងក្រុមការងារ ពុំមានម៉ាស៊ីនរាប់ប្រាក់ជាដុល្លារឡើយ ដូច្នេះហើយ ក្រុមបុគ្គលិក នាំគ្នារាប់ប្រាក់ ៣៣ម៉ឺនដុល្លារនេះ ដោយដៃតែម្តង។ ក្នុងនោះដែរ ពេលដែល រាប់រួចហើយ ពួកគេបានយកលុយ ទៅធនាគារ ដើម្បីប្តូរប្រាក់ ដែលមាន ការការពារ ពីសំណាក់សន្តិសុខផងដែរ៕

ខាងក្រោម គឺជារូបភាពលុយសុទ្ធ ដែលបុរសម្នាក់នេះ បង់ថ្លៃទិញផ្ទះ៖




ប្រភព៖ សៀងហៃ

ដោយ៖ ណា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]