ចិន៖ មានយុវតីវ័យក្មេងម្នាក់ បានធ្វើឲ្យ អ្នកលេងអ៊ីនធើណេត ជាច្រើននាក់ មានការភ្ញាក់ផ្អើល ជាមួយនឹង រូបសម្រស់របស់នាង។

យោងតាមគេហទំព័របរទេសមួយ បានឲ្យដឹងថា យុវតីវ័យក្មេង អាយុ១៥ឆ្នាំរូបនេះ បានធ្វើការ កែសម្ផស្សពេក ធ្វើឲ្យទម្រង់មុខរបស់ នាងខុសប្លែក យ៉ាងខ្លាំង។ បន្ថែមពីនេះ ទៅទៀត ក៏មានមតិជាច្រើន បានលើកឡើង បន្ទាប់ពីឃើញរូបថតរបស់នាង ក្នុងបណ្តាញសង្គមដែរថា "ចង្ការស្រួច និងស្បែកសស្គុស របស់នាង មើលទៅដូចជា ព្រាយពស់ ដែលដូចនឹងរឿងព្រេង ដ៏ពេញនិយមបំផុតមួយ ក្នុងប្រទេសចិន"។

ជាមួយគ្នានោះដែរ ក៏មានគេហទំព័រដទៃទៀត បានរាយការណ៍ថា យុវតីម្នាក់នេះ បានទៅកែ សម្ផស្សបែបនេះ គឺប្រហែលជា ក្នុងគោលបំនង ចង់យក ឈ្នះលើ អតីតមិត្តប្រុសរបស់នាងហើយ ក៏ថាបាន។ គួរបញ្ជាក់ផងដែរ ក្នុងបណ្តាញសង្គម Weibo របស់ស្រីស្អាតរូបនេះ ក៏មានអ្នកចុច Follow ទៅដល់៣២ម៉ឺននាក់ ផងដែរ ហើយបើយោងតាមបណ្តាញសង្គមចិន បានអះអាងថា តាមការពិតទៅ ថ្ងៃខែកំណើតរបស់នាង គឺកើតក្នុងខែ ឧសភា ឆ្នាំ១៩៩៩។ ចុះចំណែកប្រិយមិត្តវិញ យល់យ៉ាងណាដែរ ចំពោះការវះកាត់ កែសម្ផស្សខ្លាំងពេក របស់យុវតីម្នាក់នេះ?








រូបថតរបស់ នារីវ័យក្មេងម្នាក់

ប្រភព Shanghaiist

ដោយ៖កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]