ភ្នំពេញ ៖ ក្រុមហ៊ុន Moët Hennessy Cambodia មានសេចក្ដីសោមនស្សរីករាយ សូមប្រកាស អំពីវត្តមានរបស់ Hennessy V.S.O.P. Limited Edition ថ្មី រចនា ដោយលោក Peter Saville ប្រធានផ្នែក រចនាបថ និងជាអ្នករចនា សញ្ញាតិអង់គ្លេស ដ៏ល្បីល្បាញ។

ដោយកើតចេញពីការផ្គុំនៃគំនិតជាច្រេីនបាន ធ្វើឲ្យ Hennessy V.S.O.P. Limited Edition ថ្មី រំលេចចេញ នូវភាពស៊ីគ្នាដ៏ ល្អឥតខ្ចោះតាមរយៈ ពណ៍ដែលមានភាព ស្រស់ស្រទន់ និង មានអត្ថន័យ ដែលបង្កើត ជាលក្ខណៈលេច ធ្លោជាសកល ។ ក្បាច់រចនា និងអត្ថន័យ របស់រចនាបថ បានក្លាយជា ប្រភពដ៏ សំខាន់របស់ម៉ូដរចនារបស់ Hennessy V.S.O.P.’s Genome។ ចំនុចពិសេស របស់ផលិតផល គឺបានបង្ហាញនូវ តួ ខ្លួនពណ៌ មាស ដ៏ភ្លឺរលោង និងស្រស់ ស្អាតគួរជាភាពទាក់ទាញ។

ការបង្កេីតថ្មី និងការច្នៃប្រឌិត បានត្រូវបង្ហាញនៅក្នុងកម្មផ្សេងៗពីគ្នា ជាមួយនឹងការសំដែង ពិសេសប្លែកពី ក្រុមតារា សំដែងជាតិ និងអន្តរជាតិ ជាច្រេីនផងដែរ។ ព្រឹត្តិការណ៍នៅ Boss Club កាលពីថ្ងៃទី១០ ខែមេសា កន្លងទៅនេះ មានឈ្មោះថា “Color My World” ជាមួយវត្តមាន DJ Bluwie មកពី ប្រទេសម៉ាឡេស៊ី និងក្រុម សំដែងក្រុមរាំនារី Cup C ដ៏ទាក់ទាញ មកពីប្រទេស ថៃ។







អ្នកនាង សូ៊ កណិកា នាយកផ្នែកស្លាកសញ្ញារបស់ Hennessy V.S.O.P.  បានមានប្រសាសន៍ថា “ក្រុមហ៊ុន Moët Hennessy Cambodia តែងតែនាំមកជូន អតិថិជននូវពិធី ជប់លៀង ដ៏អស្ចារ្យ ដែលមិន អាចបំភ្លេចបាន ”

Enjoy responsibly! 

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]