ទីផ្សារទូស័ព្ទដៃនៅប្រទេសចិន មានក្រុមហ៊ុនទូរស័ព្ទដៃជាច្រើន ដែលចង់បានចំណែកទីផ្សារលើសគេ ដែលសម័យមុននោះ នៅប្រទេសចិនជាប្រភពនៃ OS យ៉ាង Symbian រឺជាក្រុមហ៊ុន Nokia ដែលធ្លាប់ជាអ្នកយកបានចំណែកទីផ្សារច្រើនជាងគេ មកយូរសមគួរផងដែរ តែនៅពេលនេះមើលទៅអនាគតដូចជាមិនសូវផូរផងនោះទេ ។ ទីផ្សារប្រទេសចិនមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយកាលពីឆ្នាំមុនកន្លងមកនោះ ក្រុមហ៊ុន Nokia បានជួបនៅភាពជោគជ័យជាខ្លាំង តែនៅឆ្នាំ 2012 អ្វីៗក៍ប្រែប្រួល ដូចជាត្រឡប់បាតដៃទៅខ្នងដៃ ធ្វើអោយក្រុមហ៊ុន Nokia បិទទីស្នាក់ការលក់ចំនួន2កន្លែងនៅប្រទេសចិននេះផងដែរ នៅ ឆឺងទូ នឹងសៀងហៃ ។ សំរាប់នៅពេលនេះផងដែរអ្នកនាំទីផ្សារពិភពលោកគឺ Samsung នឹង Apple អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ Brand របស់កូរ៉េយ៉ាង Samsung អាចយកឈ្នះ Brand នៅក្នុងតំបន់យ៉ាង Huawei ហើយ ZTE បានថែមទៀតផង ។ យ៉ាងណាក៍ដោយមានអ្នកវិភាគបានប្រាប់ក្រុមហ៊ុន Nokia ថា : គួរតែផ្លាស់ប្តូរអ្វីដ៍ធំម្យ៉ាងដើម្បីទៅរកអនាគតដ៍ភ្លឺស្វាង បើមិនដូចនោះទេប្រាកដជាជូបនូវរឿងពិបាក ចំពោះ Windows Phone វិញនៅពេលនេះក៍បង្ហាញលទ្ធផលចេញមកខ្លះៗហើយ មិនសូវជាមានការពេញនិយមប៉ុន្មាននោះទេ សំរាប់ទីផ្សារពិភពលោក ក៍ដូចទៅនឹងទីផ្សារប្រទេសចិនផងដែរ ។
មានសុភាសិតមួយបាននិយាយថា : ផ្លាស់ប្តូរខ្លួនឯង មុននឹងគេបង្ខំអោយផ្លាស់ប្តូរ
ប្រសិនបើលោកអ្នកចង់ដឹងពត៍មាន iPhone 5,Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទ ក្នុង Facebook នៅទីនេះ

ដកស្រង់ពី ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]