ចិន៖ អ្នកបើករថយន្ត តាក់ស៊ីម្នាក់ នៅទីក្រុង Shenzhen បានក្លាយជា ជនគំរូមួយរូប បន្ទាប់ពីគាត់ បានយកខ្សែ.ក មាស ៣០០ ខ្សែ ដែលអ្នកជិះភ្លេចនៅ លើឡានរបស់គាត់ ប្រគល់ជូនម្ចាស់ដើមវិញ។ ខ្សែ.ក ទាំងនោះ ធ្វើពីមាសសុទ្ធ មានទំងន់សរុបទាំងអស់ជាង ១គីឡូក្រាម ហើយតាមការប៉ាន់ស្មាន វាមានតំលៃសរុបជាង ៤០,២៤៣ ដុល្លារអាមេរិក។

ប្រភពព័ត៌មាន ឲ្យដឹងថា ប្រហែលជាខ្ទង់ម៉ោង ១១ និង៣០នាទីព្រឹក លោក Yang Bojian ជាអ្នកបើកឡានតាក់ស៊ី បានប្រទះឃើញ កាបូបខ្មៅមួយ នៅលើកៅអីអង្គុយខាងក្រោយ ដែលទំនងអ្នកជិះបានភ្លេច។ ពេលលោក Yang បើកកាបូបនោះមើល គាត់ឃើញមាន ខ្សែ.ក មាស ជាច្រើន ហើយគាត់ ក៏មិនច្បាស់ដែរថា ខ្សែ.ក ទាំងនោះ ជារបស់ភ្ញៀវម្នាក់ណា ឲ្យប្រាកដ។

លោក Yang អាចរកចំណូលជាង ១,០០០ ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយខែ  ហើយគាត់បានសារភាពថា ពីដំបូង គាត់ធ្លាប់បានគិតថា ទុកខ្សែ.ក ដែលរកឃើញទាំងនោះដែរ តែចុងក្រោយគាត់ នៅតែសំរេចចិត្តប្រគល់វា ឲ្យទៅសមត្ថកិច្ច។ លោក Yang បានចាប់អាជីពជាអ្នក បើករថយន្តតាក់ស៊ី តាំងពីឆ្នាំ ២០០១ មកម្ល៉េះ ហើយជារឿយៗ គាត់តែងតែប្រទះឃើញ របស់របរដែលភ្ញៀវភ្លេច ដូចជាទូរស័ព្ទ និងវត្ថុប្រើប្រាស់ផ្សេងៗ ជាដើម ដែលតែគាត់តែងតែប្រគល់ឲ្យ ទៅម្ចាស់ដើមវិញ៕


ខ្សែក ធ្វើពីមាសសុទ្ធ មានទំងន់សរុបទាំងអស់ជាង ១គីឡូក្រាម 


លោក Yang Bojian ជាអ្នកបើកបររថយន្តតាក់ស៊ីមានចំនូល ១០០០ ដុល្លារអាមេរិកក្នុង១ខែ


ខ្សែក ទាំងនេះមានតំលៃជាង ៤០២៤៣ ដុល្លារអាមេរិក

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]