ចិន៖ កន្លងមកខ្មែរឡូតធ្លាប់បាន ចុះផ្សាយរួចមកហើយ អំពីព័ត៌មានដ៏មិនគួឲ្យជឿ ដែល «នារីអាយុ១៨ឆ្នាំម្នាក់ ត្រូវក្រុមគ្រូពេទ្យរកឃើញ ដុំសក់ជិត៤គីឡូ ក្នុងពោះរបស់នាង» និង «ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ ត្រូវក្រុមគ្រូពេទ្យ រកឃើញដុំសក់ ជិតមួយចាននៅក្នុងពោះ»។ ចំនែកឯព័ត៌មានលើកនេះ ពិតជាប្លែកទៀតហើយ ដោយក្មេងស្រីម្នាក់ ត្រូវបានក្រុមគ្រូពេទ្យរកឃើញ ដុំសក់ និងកាកសំណល់ប្លែកៗជាច្រើន ក្នុងខ្លួននាង រហូតដល់ ២គីឡូក្រាមផងដែរ។

ក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ មកពី Zhoukou ខេត្ត Henan ចេះតែឈឺរាុំរ៉ៃ និងស្រកទំងន់ ជាពិសេសមានអាការ:ឈឺចាប់ក្រោយ ពេលញុំាអាហាររួច។ បន្ទាប់ពីបានឆ្លុះមើល (CT)  រួចមក រូបភាពក៏បានបង្ហាញថា ពិតជាមានអ្វីម្យ៉ាង ដែលជាដុំធំមួយ នៅក្នុងពោះរបស់នាងមែន ប៉ុន្តែមិនប្រាដកថាជាដុំអ្វីនោះទេ។ ក្រោយពីនាង និងក្រុមគ្រួសារ បានធ្វើការពិភាក្សា ជាមួយគ្រូពេទ្យ ទើបដឹងថា នាងតែងតែ ទំពារសក់ ក្រចក និងក្រណាត់ខោអាវរបស់នាង ជាយូរមកហើយ។

បន្ទាប់ពីការវះកាត់ នៅថ្ងៃទី២៧ ខែមិនាកន្លងទៅ ក្រុមគ្រូពេទ្យក៏បាន យកដុំនោះចេញ ដោយជោគជ័យ ដែលមានទំងន់២គីឡូក្រាម រួមមានទំាងសសៃក្រណាត់ និងកាកសំណល់ចំលែកៗ មិនរលាយជាច្រើន ដែលវាប្រមូលផ្តុំក្នុងពោះនាង ជាយូរមកហើយ។ គ្រូពេទ្យក៏បានប្រាប់ឲ្យដឹងថា ដុំសក់នេះហើយ ជាមូលហេតុដែលធ្វើឲ្យនាងឈឺ និងស្រកទំងន់ ព្រោះវាបានរារាំងដល់ ការរំលាយអាហាររបស់នាង។

ជាចុងក្រោយគ្រូពេទ្យ ក៏បានសំណូមពរឲ្យ ឪពុកម្តាយរបស់នាង យកចិត្តទុកដាក់ចំពោះនាង ឲ្យបានច្រើន ព្រោះនាងមើលទៅ ហាក់ដូចជា ធុញថប់និងឯកា ដោយសារ ឪពុកម្តាយមិនមាន ពេលវេលាគ្រប់គ្រាន់សំរាប់នាង ព្រោះពួកគេ ត្រូវបំពេញការងារ នៅខាងក្រៅជាច្រើន ដោយទុកនាងឲ្យនៅ ជាមួយ យាយតារហូតមក ហើយវាក៏អាច ជាមូលហេតុ ដែលធ្វើឲ្យនាងកើតរឿង ដូចនេះ៕


រូបថតឆ្លុះ (CT)


ដុំសក់ដែលគ្រូពេទ្យវះយកចេញ

ប្រភព stompsg

ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]