ចំណេះ៖ បុគ្គលម្នាក់ ដែលអាចក្លាយជា មហាសេដ្ឋី មានលុយរាប់លានដុល្លារ ពិតជាមាន ប្រវត្តិជីវិត តស៊ូ  និង ធ្លាប់ ឆ្លងកាត់បទពិសោធន៍ ក្នុងជីវិត ជាច្រើន ដែលអាចឲ្យយើង ស្វែងយល់ពី មេរៀនជីវិតជោគជ័យ ទាំងនោះបាន ។ យ៉ាងណាមិញ សម្រាប់ថ្ងៃនេះ ប្រិយមិត្ត អាចមក ស្វែងយល់ ពី ជីវិតរបស់មហាសេដ្ឋី មួយរូប មានឈ្មោះ Com Mirza ដែល គាត់បាន ចាប់ផ្តើមរកស៊ី តាំងតែពីបើក តូបលក់ភេសជ្ជៈតូចមួយ និងធ្លាប់បរាជ័យ ក្នុងការធ្វើជំនួញរាប់ភ្លេច តែបច្ចុប្បន្ន គាត់បែរក្លាយជា ថៅកែក្រុមហ៊ុន ដែលមានទីតាំងនៅច្រើនប្រទេស និងមា្ចស់អាជីវកម្ម ដ៏ជោគជ័យ ម្នាក់ទៅវិញ។ ប្រភពព័ត៌មាន ចុះផ្សាយឲ្យដឹង អំពីការធ្វើបទសំភាសន៍ជាមួយ លោក Com Mirza និងលើកយក មេរៀនទាំង ៧ចំណុច ក្នុងការជោគជ័យ របស់ លោក Com Mirza មកបង្ហាញ ដូចខាងក្រោម៖


លោក Com Mirza ជាមហាសេដ្ឋីមានលុយ ៥០០លានដុល្លារអាមេរិក

១. ចាប់ផ្តើម តាំងពីនៅក្មេង ៖ លោក Mirza បានប្រាប់ថា ប្រសិនជាអាច អ្នកអាចចាប់ផ្តើមដំណើរឆ្ពោះ ទៅរក គោលដៅរបស់អ្នក នៅអាយុ វ័យក្មេង កាន់តែល្អ ។ លោក Mirza បានបន្តថា គាត់បានចាប់ផ្តើមរកស៊ី តាំងពីអាយុ ៧ឆ្នាំ ហើយទោះបីជាគាត់ បរាជ័យរាប់ភ្លេចក៏ដោយ ក៏គាត់គង់តែ អាច បានជោគជ័យនាពេលខាងមុខ ក្នុងពេលដែលគាត់ នៅវ័យក្មេងនៅឡើយ ។ ប៉ុន្តែ គាត់បន្តថា ទោះបីជាអ្នក មិនមែននៅវ័យក្មេង ប៉ុន្តែ អ្នកនៅ តែអាច ចាប់ផ្តើម រកឱកាសមួយ ក្លាយជាសហគ្រិន បង្កើតជាជំនួញ ដើម្បីទទួលផលកំរៃ ពីអ្វីដែលខិតខំប្រឹងផងដែរ ។

២. បង្កើតទម្លាប់ប្រចាំថ្ងៃ ដើម្បីជោគជ័យ៖ សំរាប់លោក Mirza បានបង្ហើបថា ទម្លាប់ប្រចាំថ្ងៃរបស់គាត់ គឺ ក្រោកពីគេងម៉ោង ៥ព្រឹក ឬលឿនជាង នេះ ដើម្បី ហាត់ប្រាណ អានសៀវភៅ ជាដើម ហើយគាត់នឹងទៅធ្វើការងារ រហូតដល់ថ្ងៃត្រង់ ហើយសំរាក់មួយស្របក់ពេលថ្ងៃ ហើយ បន្ទាប់ពី ពិសាអាហារពេលល្ងាច និងកំសាន្ត ជាមួយគ្រួសាររួច គាត់នឹងបន្តធ្វើការងារ រហូតចប់សព្វគ្រប់ ទើបគេង ដែលគាត់គេងតែ ៥ម៉ោងក្នុងមួយថ្ងៃ ។ គាត់បញ្ជាក់ថា នេះជាទម្លាប់ ដើម្បីជោគជ័យរបស់គាត់ ។

៣. ខិតខំប្រឹងប្រែងធ្វើការងារ (ប៉ុន្តែធ្វើការងារឲ្យឆ្លាតវៃ)៖ មហាសេដ្ឋីប្រាក់រាប់លាននេះ ជាក់ជឿលើការ ប្រឹងប្រែងធ្វើការងារ ប៉ុន្តែ គាត់អ្វីដែល គាត់ ចង់សំដៅ គឺខំធ្វើការងារ ប៉ុន្តែខំធ្វើដោយឆ្លាតវៃ ។ គាត់មានន័យថាធ្វើការងារ ក្នុងវិធីដ៏ល្អមួយ ដោយខិតខំ ធ្វើការឲ្យហើយ ដោយចំណាយ ពេលខ្លី ។

៤. បរាជ័យ មិនមែនកើតឡើង ជាអចិន្ត្រៃយ៍៖ ទម្រាំក្លាយជា មហាសេដ្ឋីមានប្រាក់ ៥០០លានដុល្លារ  លោក Mirza បានប្រាប់ថា គាត់ធ្លាប់បរាជ័យ លើជំនួញ ជាច្រើនដង ហើយធ្លាប់ ក្ស័យធុនទៀតផង  ប៉ុន្តែ លោក Mirza បានប្រាប់ថា គាត់ មានចិត្តអំណត់ មួយ ដែលជួយរុញច្រាន ការបរាជ័យ ពីអតីត របស់គាត់ និងនាំគ្នា ទៅកាន់ភាពជោគជ័យ ដូចសព្វថ្ងៃនេះ ។

៥. ឆ្លាតវៃ ជាមួយ ការជោគជ័យដំបូងរបស់អ្នក៖ ដើម្បីកសាងចំនូលរហូត ក្លាយជាមហាសេដ្ឋី លោក Mirza បានប្រាប់ថា គាត់មិនអាច ធ្វេសប្រហែស ជាមួយ ប្រាក់ដែលរកបាន នោះទេ ។ គាត់បន្តថា មនុស្សវ័យក្មេងភាគច្រើន ចំណាយលុយ ទិញឡាន ទិញសំភារៈទំនើបៗ ដែលមិនចាំបាច់ ខណៈ ពួកគេអាច យកលុយទៅវិនិយោគលើ អចលនៈទ្រព្យ ឬ ក្រុមហ៊ុនផ្សេងៗ និង អ្វីៗ ដែលធ្វើឲ្យពួកគេ ទទួលបាន ប្រាក់ចំនេញ ក្នុងរយៈពេល ទើប ជាការ ឆ្លាតវៃ ក្នុងការជោគជ័យ ។

៦. រៀនសន្សឹមៗ ដោយចូលស្ទឹងតាមបថ៖ លោក Mirza បានបង្ហាញថា អ្នកមិនចាំបាច់ ត្រូវតែ ដឹងអ្វីគ្រប់យ៉ាងនោះទេ មុនពេលអ្នក ចាប់ផ្តើម ចូលប្រឡូក ក្នុងអាជីវកម្ម ។ វាជារឿងធម្មតា ដែលជួបការបរាជ័យ ហើយ អ្នកអាចរៀន ពីវា ដោយសន្សឹមៗ ។

៧. កុំចុះចាញ់៖ មហាសេដ្ឋី Mirza មានទស្សនៈវិស័យ ធំធេង។ បន្ទាប់ពី គាត់បានលក់ក្រុមហ៊ុន មាន តម្លៃ ៦០,០០០ ដុល្លារអាមេរិក គាត់សម្រេច ចិត្ត បន្ត យកលុយរបស់គាត់ យកទៅរកស៊ីបន្ត ដោយហ៊ានប្រថុយប្រថានបំផុត គាត់ថា ប្រសិនគាត់ប្រថុយ គាត់នឹងអាចឈានដល់ គោលដៅ ប៉ុន្តែប្រសិន គាត់ បរាជ័យ គាត់នឹងមិន ចុះចាញ់ បោះបង់ចោលនោះឡើយ ។ លោក Mirza បាន មើលឃើញការបរាជ័យ ដូចជា ផ្លូវសំរាប់ដើរ ទៅកាន់ ជោគជ័យ ខណៈ គាត់ មិនបានចាត់ទុក ការបរាជ័យជា ថ្ងៃអវសាននៃ ពិភពលោក ឬ ជាភាពទន់ខ្សោយនោះឡើយ ៕



លោក Com Mirza ជាមហាសេដ្ឋី ម្នាក់ដែលបច្ចុប្បន្នរស់នៅអគារកប់ពពកនៅ ឌូបៃ 

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]