ថៃ៖ ប្រភពព័ត៌មានថៃ រាយការណ៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា តារាសម្តែងប្រុស ល្បីឈ្មោះ ប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ លេខ៣ថៃ លោក Mario Maurer បានទៅចូលរួម ការធ្វើតេស្តពិនិត្យរាងកាយ និងបំពេញបែបបទ ចូលបំពេញ កាតព្វកិច្ចកងទ័ព។

តារាសម្តែងប្រុស វ័យ ២៦ឆ្នាំ Mario Maurer ត្រូវប្រភពឲ្យដឹងមកថា រូបគាត់ ត្រូវចាប់យកគ្រាប់បាល់ (Ball) មួយគ្រាប់ ដែលមានតែ ២ ពណ៌ប៉ុណ្ណោះ។ ជាសំណាងល្អ តារាប្រុសសង្ហារ រូបនេះ គាត់ចាប់បាន គ្រាប់ពណ៌ខ្មៅ ដែលមានន័យថា រូបគាត់ មិនត្រូវចាត់ចូល ឲ្យបម្រើកងទ័ពឡើយ តែប្រសិនពេលនោះ គាត់ចាប់បាន ពណ៌ក្រហម វិញនោះ ទើបត្រូវចូលបម្រើកងទ័ព រយៈពេល ចំនួន ២ឆ្នាំ។ គួរបញ្ជាក់ដែរថា Mario គាត់ធ្លាប់បាន ខកខាន ក្នុងការចុះឈ្មោះ ចូលបម្រើកាតព្វកិច្ច កងទ័ព ជាច្រើនឆ្នាំមកហើយ ឯសំរាប់ពេលនេះវិញ គាត់បែរជាសំណាងល្អ អាចនៅបន្ត ការងារ សិល្ប:បន្តទៅមុខទៀត។  

ទោះបីជាយ៉ាងណា គាត់បាននិយាយថា "ខ្ញុំពិតជារំភើបណាស់ នៅពេលខ្ញុំ កំពុងតែ ចាប់កាត... ប្រសិនបើខ្ញុំ ចាប់បាន កាតពណ៌ក្រហម ខ្ញុំនឹងចូលបម្រើការងារ ជាកងទ័ព ហើយអាចជួយ ប្រទេសជាតិបាន ហើយប្រសិនបើខ្ញុំ ចាប់បានកាត ពណ៌ខ្មៅ ខ្ញុំនឹងនៅតែធ្វើ ជាអ្នកសិល្បៈដដែល ប៉ុន្តែខ្ញុំ នៅតែអាចជួយ ប្រទេសជាតិបានដដែល ដោយតាមមធ្យោបាយ ផ្សេងទៀត។ ជាពិសេសទៀតនោះ ខ្ញុំសូមអរគុណទៅដល់ អ្នកគាំទ្រ ជាច្រើនរបស់ខ្ញុំ ដែលបានមកទីនេះ ដើម្បីជួយបញ្ចុះបញ្ចូល ដល់រូបខ្ញុំ។ ខ្ញុំនឹងត្រឡប់ទៅវិញ ដើម្បីធ្វើការ និងរៀន ហើយខ្ញុំ នឹងបញ្ចប់ការសិក្សា របស់ខ្ញុំ នៅខែវិច្ឆិកា ខាងមុខនេះ




តារាសម្តែងប្រុស Mario Maurer

ប្រភព Dara

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]