អាមេរិក៖ រឿងរ៉ាវខ្មោចលង គឺជាបាតុភូត មួយដែលមិន ទាន់មានការ បកស្រាយច្បាស់លាស់ ណាមួយពី អ្នកវិទ្យាសាស្ត្រ នៅឡើយនោះទេ ស្របពេលដែល មានមនុស្សជាច្រើន បានអះអាងថា ខ្លួនធ្លាប់បាន ឃើញខ្មោច ឬក៏ធ្លាប់ ត្រូវបានខ្មោចលង ជាដើមទន្ទឹមនឹង អ្នកខ្លះមិនជឿ ថាមានខ្មោច នោះដែរ។

តែថ្មីៗនេះក្រុមអ្នក វិទ្យាសាស្ត្រនៃ សាកលវិទ្យាល័យ សហរដ្ឋអាមេរិក បានបង្ហាញថា រឿងរ៉ាវបាតុភូត ដ៏អាថ៌កំបាំងមួយនេះ ដែលធ្វើឲ្យ មនុស្សអាចមើល ឃើញខ្មោច គឺមានការ ទាក់ទងខ្ពស់ ជាមួយនឹង ឃានវិញ្ញាណ (ច្រមុះ) របស់មនុស្ស។ ម្យ៉ាងវិញទៀត វាក៏អាចមាន ការទាក់ទងគ្នា រវាងគុណភាព នៃខ្យល់អាកាស ជាមួយនឹង ទីកន្លែងដែល មនុស្សធ្លាប់បាន ឃើញខ្មោច ផងដែរ។

អ្នកវិទ្យាសាស្ត្រ បានពន្យល់ បន្ថែមថា នៅពេលដែល មនុស្សចូលទៅកាន់ ទីកន្លែងណាមួយ ដែលមិនមាន ខ្យល់អាកាស ចេញចូលគ្រប់គ្រាន់ ហើយវាជា កន្លែងដែល សំបូរទៅដោយ ពពួកលំអងធូលី និងផ្សិត ជាពិសេស ផ្សិតប្រភេទ rye ergot fungus នៅក្នុងនោះ ស្របពេលដែល ច្រមុះរបស់ មនុស្សបានស្រូបយក ក្លិន និងសារជាតិ ទាំងនេះ ទើបធ្វើឲ្យ ពួកគេកើតមាន រោគចិត្ត ឬក៏អារម្មណ៍ រវើរវាយ ណាមួយកើតឡើង នៅក្នុងខ្លួនមនុស្ស បានយ៉ាងងាយ និងធ្វើឲ្យ ពួកគេមាន អារម្មណ៍ថា បានឃើញខ្មោចលង។


គំរូបាក់តេរី ដែលកើតចេញ ពីសារជាតិពុល ក្នុងលំអងធូលី និងផ្សិត ដែលធ្វើឲ្យមនុស្ស មានអារម្មណ៍ រវើរវាយ

ក្នុងនោះក្រុម អ្នកស្រាវជ្រាវ របស់សាកលវិទ្យាល័យ Clarkson ក្នុងទីក្រុង ញ៉ូវយ៉ក ក៏បានបញ្ជាក់ ដែរថា របាយការណ៍ដែល បង្ហាញអំពី បទពិសោធន៍របស់ មនុស្សដែលត្រូវ ខ្មោចលងនោះ គឺវាស្រដៀង ទៅអាការៈដែល ទាក់ទងនឹង សតិអារម្មណ៍ ឬក៏ប្រព័ន្ធប្រសាទ របស់មនុស្ស ដែលទទួលរង ពីសារជាតិពុល នៃលំអងធូលី និងផ្សិត។

Shante Rogers សាស្ត្រាចារ្យនៃ សាកលវិទ្យាល័យ សហរដ្ឋអាមេរិក បាននិយាយថា “ការបញ្ជាក់ របស់ពួកយើង គឺកំពុងស្ថិតនៅ ក្នុងការស្រាវជ្រាវ មិនទាន់អាច សរុបរួមនៅឡើយ នោះទេ។ ហើយគោលបំណង ក្នុងការស្រាវជ្រាវ នេះក៏មិនមែន ចង់បកអាក្រាត ការអះអាង កាលពីមុនៗ នោះដែរ”។

Rogers បានបញ្ជាក់ទៀតថា “របាយការណ៍ដែល បញ្ជាក់ពីរឿងរ៉ាវ ខ្មោចលងបន្លាច ភាគច្រើនគឺ មាននៅក្នុង សំណង់អគារ ឬក៏ទីកន្លែង ចាស់ៗដែលទីនោះ អាចមានគុណភាព ខ្យល់អាកាស អន់បំផុត ជាហេតុបង្ក ឲ្យមានសារជាតិ ពុលដែលកើតចេញ មកពីលំអងធូលី និងផ្សិត សាយភាយ ពាសពេញនៅ ទីនោះ ហើយនៅពេលដែល មនុស្សទៅដល់ ពួកវានឹង អាចជ្រាតចូល ខ្លួនមនុស្ស តាមរយៈការ ដកដង្ហើម ជាហេតុបង្កឲ្យ មនុស្សមាន អារម្មណ៍មិនប្រក្រតី និងរវើរវាយភ្លាមៗ ដែលធ្វើឲ្យ ពួកគេគិតថា ខ្លួនកំពុង តែឃើញខ្មោច ឬក៏ត្រូវ ខ្មោចលង”។

គួរបញ្ជាក់ផងដែរថា របាយការណ៍ ទាំងនេះគឺជា ការស្រាវជ្រាវ ជាជំហានៗ របស់អ្នកវិទ្យាសាស្ត្រ ក្នុងការបកស្រាយ អំពីរឿងរ៉ាវ ខ្មោចលង ក៏ដូចជាបញ្ជាក់ អំពីមូលហេតុ ដែលធ្វើឲ្យមនុស្ស មួយចំនួន មើលឃើញខ្មោច ផងដែរ៕


រូបភាពតំណាង បង្ហាញពីខ្មោចលង

ប្រភព៖ មីរ័រ

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]