ថៃ៖ ប្រិយមិត្ត ប្រហែលជាធ្លាប់ ជ្រាបរួចមកហើយ ពីតម្លៃខ្លួន របស់តារាសម្តែងចិន ដែលថ្លៃបំផុត គ្រាន់តែថតសម្តែង ក្នុងមួយរឿងៗ ពួកគេអាច រកប្រាក់ចំនូល បានរាប់លានដុល្លារឯណោះ។ ប៉ុន្តែថ្ងៃនេះ ប្រិយមិត្តនឹងបានដឹង ពីតម្លៃខ្លួន ពីការថតផ្សព្វផ្សាយ ពាណិជ្ជកម្ម របស់តារាសម្តែង ដ៏ល្បី ប្រចាំរបស់ថៃ វិញម្តង។

ចំពោះតារាសម្តែងថៃ ដ៏ល្បីភាគច្រើន រកចំណូលបានយ៉ាងច្រើន តាមរយៈការថតខ្សែភាពយន្ត រឿងភាគ ថតម៉ូដែល និងថតស្ពត ជាដើម។ បន្ថែមពីនេះទៅទៀត តារាសម្តែងទាំងនោះ អាចរកប្រាក់បាន យ៉ាងស្រួល ចន្លោះពី៥ ទៅ២០លានបាត (ស្មើរនឹង ១៥ម៉ឺនដុល្លារ ទៅ ៦០ម៉ឺនដុល្លារ ពីការថត ផ្សព្វផ្សាយពាណិជ្ជកម្មម្តងៗ ដែលជាធម្មតា ត្រូវចំណាយពេលថត ២ ទៅ៣ថ្ងៃ។ ក្នុងនោះដែរ តារាសម្តែង ដែលមានតម្លៃ ខ្លួនខ្ពស់ជាងគេ ក្នុងការថតស្ពត មានដូចជា លោក Bird Thongchai  លោក Jame Jirayu  នាងAum Patchrapa និងលោក Nedech Kugimiyaជាដើម៕

ចង់ដឹងទេថា តារាសម្តែងថៃទាំងនោះ  មានតម្លៃខ្លួនប៉ុន្មាន ក្នុងការថតស្ពតម្តងៗ  តោះតាមដាន ជាមួយខ្មែរឡូតទាំងអស់គ្នា៖

១) Bird Thongchai៖ តម្លៃខ្លួន ថតស្ពត គឺ ២០លានបាត (ស្មើរនឹង ៦០ម៉ឺនដុល្លារ)



២) Jame Jirayu  ៖ តម្លៃខ្លួនថតស្ពត ចន្លោះពី ១០ ទៅ១៥ លានបាត (ស្មើរនឹង ៣០ ទៅ ៤៦ម៉ឺនដុល្លារ)  


៣) Aum Patchrapa ៖ តម្លៃខ្លួន ថតស្ពត គឺចន្លោះពី ១០ ទៅ ១២លានបាត ( ស្មើរនឹង ៣០ ទៅ ៣៧ម៉ឺនដុល្លារ)


៤) Nedech Kugimiya ៖ តម្លៃខ្លួន ថតស្ពត ចន្លោះពី ៨ ទៅ១០លានបាត (ស្មើរនឹង ២៤ ទៅ ៣០ម៉ឺនដុល្លារ)


៥) Chompoo Araya 
៖ តម្លៃខ្លួន ថតស្ពត ចន្លោះពី ៨ ទៅ ១០លានបាត (ស្មើរនឹង ២៤ ទៅ ៣០ម៉ឺនដុល្លារ)


៦) 
Janie Thienphosuwan ៖ តម្លៃខ្លួន ថតស្ពត ចន្លោះពី ៧ ទៅ១០លានបាត (ស្មើរនឹង ២១ ទៅ៣០ម៉ឺនដុល្លារ)


៧) Boy Pakorn  ៖ តម្លៃខ្លួន ថតស្ពតចន្លោះពី ៦ ទៅ៩លានបាត (ស្មើរនឹង១៨ ទៅ២៧ម៉ឺនដុល្លារ)


៨) Yaya Urassays   ៖ តម្លៃខ្លួនចន្លោះពី ៥ ទៅ១០លានបាត (ស្មើរនឹង ១៥ ទៅ ៣០ម៉ឺនដុល្លារ)


៩)
Baitoey RSiam ៖ តម្លៃខ្លួន ចន្លោះពី ៥ ទៅ១០លានបាត (ស្មើរនឹង១៥  ទៅ ៣០ម៉ឺនដុល្លារ)


១០)
  Ploy Chermarn ៖ តម្លៃខ្លួនចន្លោះពី ៥ ទៅ៨លានបាត (ស្មើរនឹង  ១៥ ទៅ ២៤ម៉ឺនដុល្លារ)


ប្រភព Dara

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]