ស្កុតឡែន៖ វាគឺជារឿង ជាក់ស្តែងមួយដែល គូស្នេហ៍គ្រប់រូប ត្រូវការភាពផ្អែមល្ហែម និងការថ្នាក់ថ្នម គ្នាទៅវិញទៅមក ក្នុងនោះរបៀប នៃការគេងក្បែរគ្នា ក៏ជារឿងសំខាន់ ផងដែរព្រោះថា វាអាចបញ្ជាក់ ពីអារម្មណ៍របស់ គូស្នេហ៍ដែលមាន ចំពោះគ្នា ទៅវិញទៅមកបាន។

យោងតាមប្រភព របាយការណ៍ថ្មី មួយរបស់ក្រុម អ្នកវិទ្យាសាស្ត្រ នៃវិទ្យាស្ថាន Edinburgh របស់ប្រទេស ស្កុតឡែន បានឲ្យដឹងថា ឥរិយាបថនៃ ការគេងរបស់ គូស្នេហ៍គឺជា ចំណុចដ៏សំខាន់ មួយក្នុងការ ពង្រឹងនូវក្តីស្រលាញ់ របស់ពួកគេ ទាំង២នាក់។

ក្រោមការស្រាវជ្រាវ និងពិសោធន៍ទៅលើ គូស្នេហ៍ជាង ១,០០០នាក់ រួចមក ក្រុមអ្នកវិទ្យាសាស្ត្រ បានអះអាងថា គូស្នេហ៍ដែល គេងឃ្លាតពីគ្នា មិនលើសពី ២.៥សង់ទីម៉ែត្រ នោះគឺអាច បញ្ជាក់បានថា ពួកគេកំពុង តែមានក្តីសុខ ក្នុងការរស់នៅ ជាមួយគ្នា ច្រើនជាងគូស្នេហ៍ ដែលគេងឃ្លាត ពីគ្នាលើសពី ៧៥សង់ទីម៉ែត្រ។


រូបភាព បង្ហាញពី ឥរិយាបថ ក៏ដូចជាគំលាត នៃការគេង របស់គូស្នេហ៍ ដែលមានភាគរយ បញ្ជាក់អំពី ក្តីស្រលាញ់ ចំពោះគ្នា

លើសពីនេះទៀត ការគេងដែល ធ្វើឲ្យមានការ ប៉ះពាល់រាងកាយ គ្នាទៅវិញទៅមក ក៏អាចបង្ហាញ ពីអារម្មណ៍រីករាយ នឹងគ្នាទៅវិញ ទៅមកបាន យ៉ាងច្រើនផងដែរ ដូច្នេះហើយ ឥរិយាបថ ក៏ដូចជា របៀបនៃការគេង គឺជារឿងសំខាន់ មួយផងដែរ សម្រាប់បង្កើន ក្តីស្នេហ៍ឲ្យ កាន់តែល្អប្រសើរ។

Samuel Dunkell ពេទ្យជំនាញផ្នែក ចិត្តវិទ្យានៃ វិទ្យាស្ថាន Ediburgh បានបន្ថែមឲ្យ ដឹងថា “ការគេងដែល ធ្វើឲ្យរាងកាយ របស់គូស្នេហ៍ ប៉ះពាល់គ្នានោះ គឺអាចរក្សាបាន នូវភាគរយ នៃក្តីស្រលាញ់ ដែលមានចំពោះ គ្នាបានយ៉ាងច្រើន មិនថាទោះជា ពួកគេគេង បែរខ្នងដាក់ គ្នាយ៉ាងណាក៏ដោយ ផ្ទុយទៅវិញ បើទោះជា គេងទល់មុខគ្នា តែឃ្លាតពីគ្នាឆ្ងាយ ពោលគឺលើស ពី៧៥សង់ទីម៉ែត្រ នោះអាចបង្ហាញ ឲ្យឃើញពី ភាពមិនរីករាយ ក៏ដូចជាភាព សោះកក្រោះ ក្នុងចំណងស្នេហ៍ របស់ពួកគេ”។

សរុបមកវិញ ការស្រាវជ្រាវ នេះគឺជាចំណុច ដ៏សំខាន់មួយ ផងដែរសម្រាប់ គូស្នេហ៍នីមួយៗ ក្នុងការរក្សា ចំណងស្នេហា ឲ្យមានភាព រីករាយនិង ល្អប្រសើរតទៅ ដូច្នេះការគេង ក្បែរគ្នាដោយ ធ្វើឲ្យរាងកាយ របស់គូស្នេហ៍ ទាំង២ប៉ះពាល់គ្នា ទៅវិញទៅមកនោះ គឺជារឿងសំខាន់ ទោះបីជា យើងកំពុងគេង ក្នុងឥរិយាបថ ខុសឆ្គងណាមួយ ក៏ដោយ៕


ការគេងដែល ធ្វើឲ្យរាងកាយ របស់គូស្នេហ៍ ទាំង២ប៉ះគ្នា ទៅវិញទៅមក គឺជារឿងដ៏សំខាន់មួយ សម្រាប់ចំណងស្នេហ៍

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]