បន្ទាយមានជ័យ៖ ទោះបីមានកម្លាំងនគរបាលជាច្រើននាក់ បានចុះមកអន្តរាគមន៍ បន្ទាប់ពី មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានចុះផ្សាយ កាលពីថ្ងៃ ទី៣០ ខែមីនា ឆ្នាំ២០១៥កន្លងមកនេះ ល្បែង ហ្គេម អនឡាញមួយកន្លែង នៅផ្លូវចូលផ្សារអគ្គចាស់ ហៅផ្សារត្រី ម្តុំសាលាពន្លក ខ្មែរ ប្រមាណជា ៤០០ ម៉ែត្រ ស្ថិតនៅភូមិ ក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងពង្វក់ ស្មារតីកុមារ ជាសិស្សានុសិស្ស ជាច្រើន នាក់ បាននាំគ្នាចូលលេង ដោយភ្លេចម៉ោងចូលសាលា លុះល្ងាចបន្តិច នគរបាលប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត បានចុះហាមឃាត់ បន្តអាជីកម្ម ទៀត ជាដាច់ខាត មិនដូច្នោះ សមត្ថកិច្ចនឹងបង្ក្រាប និងដក់ហូតសម្ភារៈ ម៉ាស៊ីហ្គេមទាំងនោះតែម្តង ។

ក្រោយពីបង្ក្រាបទីតាំងហ្គេមជាច្រើនកន្លែង នៅក្រុងប៉ោយប៉ែត ត្រូវបានបិទជាស្ថានពរ តែចំពោះទីតាំង នៅចំណុច ផ្សារថ្មីប៉ោយប៉ែត ប៉ែកខាងកើត នៅជាប់នឹងខ្លោងទ្វារតែម្តង កំពុងដំណើរការយ៉ាងរលូន ស្ថិតភូមិបាលិលេយ្យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនបានបិទទ្វារនោះឡើយ ព្រមទាំងមានសិស្សានុសិស្សកំពុងចូលលេង យ៉ាងហូរហែរដូចកឋិនដូច្នោះ ។

ជាក់ស្តែងនៅល្ងាច ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ នេះ សកម្មភាពរបស់ទីតាំងបន្តអាជីវដដែល និងមាន សិស្សានុ សិស្សជាច្រើនាក់ កំពុងតែបន្តចូលលេងយ៉ាងរលូន ។

ដូច្នេះពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត បានសំណូមពរដល់កងកម្លាំងសមត្ថកិច្ចជំនាញ មេត្តាត្រួត ពិនិត្យឲ្យបានគ្រប់ ជ្រុងជ្រោយ ព្រោះទីតាំងនៅ ចំណុចផ្សារថ្មីប៉ោយប៉ែត ប៉ែកខាងកើត នៅជាប់នឹងខ្លោងទ្វារតែម្តង កំពុងដំណើរការយ៉ាង រលូននៅឡើយ  ។ ពលរដ្ឋសំណូមពរបន្តថា សូមបង្ក្រាប ឲ្យដូចភ្លៀងរលឹម ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ និង សង្ឃឹមថា កូនប្រុស-កូនស្រី ចៅប្រុស ចៅស្រី គាត់ឈប់បន្តចូលលេង បែរមករក ការសិក្សាវិញ ឲ្យប្រែក្លាយជា ទំពាំងស្នងឬស្សី ដើម្បីបបម្រើសង្គម បម្រើប្រទេសជាតិ កម្ពុជាយើង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]