ប្រេស៊ីល៖ ទិដ្ឋភាពដ៏កម្រ នឹងមានមួយ បានកើតឡើង នៅក្នុងប្រទេស ប្រេស៊ីល ដែលមានកូនកម្រុំ បីនាក់ជា បងប្អូនភ្លោះ នឹងគ្នាបានសម្រេច ប្រារព្ធពិធីអាពាហ៍ពិពាហ៍ ក្នុងថ្ងៃតែមួយ ជាមួយគ្នា ដែលបានបង្ក ឲ្យភ្ញៀវដែលចូលរួម ព្រមទាំងកូនកម្លោះ សឹងតែភាន់ភាំង ព្រោះថាកូនក្រមុំ ទាំងបីនោះ គឺមានមុខមាត់ និងរូបរាង ពិតជាដូចគ្នា បេះដាក់។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ពិធីមង្គលការ ដ៏ប្លែកមិនធ្លាប់ មាននេះគឺ ត្រូវបានប្រារព្ធ ឡើងនៅក្នុងទីក្រុង Passo Fundo ភាគខាងត្បូង របស់ប្រទេស ប្រេស៊ីល ដោយមានកូនក្រមុំ ជាបងប្អូនភ្លោះ នឹងគ្នាបីនាក់ ដែលមើលទៅសឹង តែដូចគ្នាមែនទែន នាំគ្នារៀបការ ក្នុងថ្ងៃតែមួយ កន្លែងតែមួយ តែជាមួយនឹង កូនកម្លោះផ្សេងគ្នា។


រូបថតរបស់ កូនក្រមុំភ្លោះ ទាំងបីដែល មើលទៅពិបាក នឹងរកចំណុច ដែលខុសគ្នាណាស់

ពិធីមង្គលការ នោះគឺជារបស់ កូនកម្លោះនិង កូនក្រមុំភ្លោះ ទាំងបី ដែលនាង Rafaela ត្រូវរៀបការ ជាមួយនឹង Rafael,ចំណែកនាង Rochele ត្រូវរៀបការ ជាមួយនឹង Gabriel រីឯនាង Tagiane Bini ត្រូវរៀបការ ជាមួយនឹង Eduardo។ លើសពីនេះទៀត អ្វីដែលរឹត តែអស្ចារ្យនោះ គឺថាកូនក្រមុំ ភ្លោះទាំងបី បានស្លៀកពាក់ ឈុតរ៉ូបអាពាហ៍ពិពាហ៍ ដូចគ្នា ធ្វើម៉ូតសក់ ដូចគ្នា កុំថាឡើយ ភ្ញៀវដែលចូលរួម ក្នុងពិធីមង្គលការ នោះមានការ ភ័ណ្ឌច្រឡំ គ្រប់ៗគ្នា សូម្បីតែ កូនកម្លោះរបស់ ពួកគេផ្ទាល់ នោះក៏ភាំង មិនដឹងថា មួយណាជា កូនក្រមុំ របស់ខ្លួនដែរ។

តែយ៉ាងណាមិញ មានវិធីម្យ៉ាងដែល អាចឲ្យកូនកម្លោះ ទាំងបីនោះ សំគាល់ដឹងថា តើម្នាក់ណាជា កូនក្រមុំរបស់គេ នោះគឺប្រភេទ ក៏ដូចជាពណ៌នៃ បាច់ផ្កាដែល កូនក្រមុំនីមួយៗ កំពុងតែកាន់។ ចំពោះ Rafaela កាន់បាច់ផ្កា ពណ៌លឿងលាយស, Rochele កាន់បាច់ផ្កា ពណ៌ស្វាយលាយស, រីឯ Tagiane វិញកាន់បាច់ផ្កា ពណ៌ក្រហម។

នេះគឺជា ពិធីមង្គលការមួយ ដែលកម្រនឹងមាន ពីមុនមក ព្រោះតែបងប្អូនស្រី ភ្លោះបីនាក់ ដែលមានមុខមាត់ និងរូបរាង សឹងតែដូចគ្នា ១០០% បានសម្រេចជ្រើសយក ពេលវេលា និងទីកន្លែង រៀបការ តែមួយដូចគ្នា៕

ទិដ្ឋភាពផ្សេងៗ ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ របស់កូនក្រមុំ ភ្លោះទាំងបីនោះ៖





ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]