ខេត្តរតនគិរី ៖ កម្លោះព្រៃភ្នំមួយរូបជនជាតិដើមភាគតិច ត្រូវម្តាយបំបែកស្នេហ៍បានចងកសម្លាប់ខ្លួនក្នុង ខ្ទមចាំចំការកាលពី វេលាម៉ោង១២ យប់ ឈានចូលថ្ងៃ ទី០១ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិ ធួយអម្ពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី ។

បើតាមម្តាយជនរងគ្រោះ ឈ្មោះខាំ សម័យ អាយុ៥៨ឆ្នាំ ជនជាតិគ្រឹង បានប្រាប់ឲ្យដឹងថា គាត់មានប្តី ឈ្មោះរវេង ឌីន អាយុ៦០ឆ្នាំ ជនជាតិ ច្រាយ មានកូន៦នាក់ ហើយកូនដែល ចងកសម្លាប់ខ្លួននេះ ជាកូនពៅគេ ដែលមានឈ្មោះដែង ខាត់ អាយុ១៧ឆ្នាំ ។ ស្ត្រីជាម្តាយបាន រៀប រាប់ទៀត ថា មុនពេលកើតហេតុ ប្រហែលម៉ោង ៨យប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ កូនប្រុសរបស់ គាត់បានជិៈកង់ ម្នាក់ឯងទៅចំការ ចំងាយ៣-៤គីឡូម៉ែត្រ ពីផ្ទះ ដោយប្រាប់រូបគាត់ថា ទៅដេកចាំចំការ លុះពេលម៉ោង ៦ព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ រូបគាត់ជាម្តាយ និងប្តីបានទៅ ចំការដែរ ស្រាប់តែប្រទះឃើញ កូនគាត់ចងកនឹង ធ្នឹមរោងចាំចំការ ស្លាប់បាត់ទៅ ហើយ ។

ម្តាយជនរងគ្រោះប្រាប់បន្តទៀតថា រយៈពេលពីរខែជាងមកហើយកូនប្រុសរបស់គាត់មានទំនាក់ទំនង ស្នេហាជាមួយ កេ្មងស្រីម្នាក់ អាយុ ១៧ឆ្នាំ ត្រូវជា បងប្អូនជីដូនមួយ នឹងគ្នា ហើយរវាងជនរងគ្រោះ និងប្អូនស្រីជីដូនមួយ នេះមានរោងចាំ ចំការនៅក្បែរគ្នា ប្រហែលជា ១០ ម៉ែត្រ ហើយថែមទាំង បានដេកជាមួយគ្នា ជាញឹកញាប់ ។ ម្តាយជនរងគ្រោះ ដឹងពីទំនាក់ទំនងស្នេហា នេះ គាត់បានហាមឃាត់ កូនប្រុស មិនឲ្យ ដេកពួនជាមួយ គ្នាបន្តទៀត ព្រោះជាបងប្អូនជីដូន មួយនឹងគ្នា គឺខ្មាស់បងប្អូនអ្នកភូមិ ហើយកូនប្រុសរបស់ គាត់មិនតបត ទៅម្តាយ វិញទេ ស្រាប់តែគិតខ្លី ធ្វើអត្តឃាតខ្លួនឯង ដោយចងកបែបនេះ។

សមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការត្រួតពិនិត្យសពដោយមានប៉ូលិសបច្ចេកទេសខេត្ត និងប៉ូលិសអធិការ ស្រុកអូរជុំ ។

លោកអនុសេនីយ៍ឯកផាន ចាន់ថន អធិការរងស្រុកអូរជុំ ដែលបានដឹកនាំកម្លាំងចុះត្រួតពិនិត្យកន្លែង កើតហេតុប្រាប់ឲ្យដឹងថា ជនរងគ្រោះ ពុំមានស្នាកស្នាម អ្វីនោះទេ ពោលគឺយកខ្សែ អង្រឹងចងក ខ្លួនឯងស្លាប់ ។ លោអធិការរងរូប នោះបញ្ជាក់ឲ្យ ដឹងទៀតថា បន្ទាប់ពីធ្វើការ ត្រួតពិនិត្យ សាកសពរួចរាល់ ក៏បានប្រគល់ជូនក្រុម គ្រួសារយកទៅ ធ្វើបុណ្យតាម ប្រពៃណីជនជាតិ ដោយមានការ ទ្រហោយំពី សំណាក់ ក្រុមគ្រួសារផងដែរ ។

សូមបញ្ជាក់ផងដែងថា ម្តាយជនរងគ្រោះមិនបានបញ្ជាក់ពីអត្តសញ្ញាណគូរស្នេហ៍របស់ជនរង គ្រោះឡើយ គ្រាន់តែប្រាប់ថា ត្រូវជាបងប្អូន ជីដូនមួយនឹងគ្នា ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]