ជប៉ុន៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោកយាយ Misao Okawa ដែលជាប់ឈ្មោះក្នុង  កំណត់ត្រាពិភពលោក ជាមនុស្សមាន អាយុវែងជាងគេ បានស្លាប់ លាចាកលោក ក្នុងអាយុ១១៧ឆ្នាំ ក្នុងថ្ងៃទី ១ មេសា ២០១៥ នេះ។

ប្រភពដដែលបាន ឲ្យដឹងថា លោកយាយ Okawa ដែលទើបនឹងធ្វើខួបកំណើត គំរប់ខួប ១១៧ឆ្នាំ កាលពីខែមីនានេះ បានលាចាកលោក ទៅ ហើយ កាលពីម៉ោង ៧ព្រឹក ម៉ោងក្នុងប្រទេសជប៉ុន ស្ថិតនៅក្នុងទីក្រុង អូសាកា ។


លោកយាយ Misao Okawa

គួរបញ្ជាក់ថា លោកយាយ Okawa បានកើតក្នុងថ្ងៃទី ៥ មីនា ឆ្នាំ ១៨៩៨ ហើយ លោកយាយមាន កូន ៣នាក់ ចៅ ៤នាក់ និងចៅទួត ៦នាក់  ប្តីរបស់លោកយាយ បាន ស្លាប់តាំងពីឆ្នាំ ១៩៣១ ហើយបន្ទាប់ លោកយាយក៏ មករស់នៅក្នុង ទីក្រុងអូសាកានេះ រហូតមក ។ លោកយាយ Okawa ត្រូវបានចុះ ក្នុងសៀវភៅកំណត់ត្រា ពិភពលោក ជាមនុស្សនិង ជាស្ត្រី អាយុវែងជាងគេ តាំងពីឆ្នាំ២០១៣ ពេលដែល គាត់ទើបមានអាយុ ១១៤ឆ្នាំ ។ យ៉ាងណាមិញ លោកយាយ ក៏ធ្លាប់បាន ប្រាប់ពី អាថ៌កំបាំង រស់នៅមាន អាយុវែងថា ការពិសាអាហារ ស៊ូស៊ី (Sushi) និង គេងឲ្យបាន ៨ម៉ោង ក្នុងមួយថ្ងៃ ព្រមទាំង ទុកពេល សម្រាកលំហែកាយ វាជាទម្លាប់របស់ លោកយាយដែលធ្វើជាប្រចាំថ្ងៃ ។

គួរបញ្ជាក់ដែរថា បើតាមកំណត់ត្រាពិភពលោក មនុស្សដែលធ្លាប់ រស់នៅ មានអាយុជាងគេ នៅលើ ពិភពលោកដែរនោះ  គឺលោកយាយ Jeanne Calment  ជនជាតិបារាំង ដែលរស់នៅបានរហូតដល់អាយុ ១២២ឆ្នាំ និង ១៦៤ថ្ងៃ ហើយ លោកយាយ រូបនេះបាន ស្លាប់តាំងពីឆ្នាំ ១៩៩៧ ៕


លោកយាយ Okawa ពេលធ្វើខួបកំណើត ១១៧ឆ្នាំ ជាមួយគ្រួសារ


លោក យាយា Okawa ពេលទទួលបានកំណត់ត្រាពិភពលោក

ប្រភព BBC

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]