ខេត្តប៉ៃលិន ៖ បើទោះបីជាបច្ចុប្បន្ននេះ ពិភពលោកមានបច្ចេកវិទ្យារីកចម្រើនយ៉ាងណាក៏ដោយ តែគេ សង្កេតឃើញថា អារម្មណ៍របស់ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស នៅតែដិតដាមជាប់ក្នុង ជំនឿអរូបីយ៍នៅឡើយ ។

ជាក់ស្តែង មានលោកយាយចំណាស់ម្នាក់រស់នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ចម្ងាយពីទីរួមខេត្តប្រហែល ៤គីឡូម៉ែត្រ ត្រូវបានល្បី តៗគ្នា ថា មានបារមីអ្នកសច្ចំ ចំនួន២អង្គ ចូលសណ្ឋិត ហើយពូកែទស្សន៍ទាយ ពីជតារាសីតាម សន្លឹកបៀ បញ្ចុះមន្តស្នេហ៍ ស្រោចទឹករំដោះ គ្រោះឧប ទ្រុពចង្រៃ ដោយមានអ្នក មកពឹងពរគ្រប់ ២៥ខេត្ត-ក្រុង ឥតដាច់ជារៀងរាល់ថ្ងៃ   ។

លោកយាយដែលមានបារមីសច្ចំសណ្ឋិតខាងលើ ឈ្មោះស្រី នី ហៅយាយចាង អាយុ៧៣ឆ្នាំ មានស្រុក កំណើតនៅភូមិ បាយដំរាម ឃុំបាយ ដំរាម ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅ ភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។

ជារៀងរាល់ថ្ងៃគេសង្កេតឃើញ នៅក្រោមម្លប់ដើមស្វាយដ៏ត្រឈឹងត្រឈៃត្រជាក់ស្រួលក្បែរផ្ទះ លោក យាយ មានមនុស្សក្មេង ចាស់ប្រុសស្រី ចេញចូ-លជា ហូរហែរ ដើម្បីឱ្យលោកយាយ ទស្សន៍ទាយមើល ពីការរកស៊ី ស្រោចទឹករំដោះ គ្រោះចង្រៃ ទាយពីអនាគតកាល ទាយពីយីអ៊ុន ឡើង ឬធ្លាក់ចុះជាដើម ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]