រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងជោកជាំបើករថយន្តមួយគ្រឿងម៉ាក OD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X 6927 ទៅបុកបង្គោល ភ្លើងបំភ្លឺ ផ្លូវទ្រេត និងធ្លាក់បែកអំពូលភ្លើង ហើយព្យាយាមបើករត់ គេចរហូតដល់មុខ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាម មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទើបបើកទៅមុខលែងរួច ត្រូវបានអ្នករត់ រ៉ឺម៉កម៉ូតូឃើញ ជិះទៅប្រាប់សមត្ថកិច្ច ឱ្យ ឃាត់ ធ្វើការសាកសួរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១ មេសា នៅមុខមជ្ឈមណ្ឌលរ៉ុក តាម មហាវិថីព្រះមុនីវង្ស សង្កាត់ បឹង ត្របែក ខណ្ឌចំការមន ។

នៅចំពោះមុខសមត្ថកិច្ចអ្នកបើកបររថយន្តបង្កបាននិយាយទាំង ស្រវឹងជោកជាំលែងដឹងខ្លួនថា រថយន្ត របស់គាត់មិនបាន បុកបង្គោលភ្លើង ទេ គឺបង្គោលភ្លើងជា អ្នកបុករថយន្ត របស់គាត់ ។ ដោយសារតែអ្នក បើកបរស្រវឹងខ្លាំងពេក សមត្ថកិច្ចបានឃាត់ខ្លួន និងបើករថយន្តយក ទៅរក្សាទុកនៅ អធិការដ្ឋាន ខណ្ឌចំការមនសិន ប៉ុន្តែអ្នកបើករថយន្ត មិនព្រមឲ្យយក រថយន្តទៅទេ ដោយនិយាយថា ប៉ូលិសសំរ៉ែ អ៊ីចឹង គាត់មិនចង់ឲ្យ ប៉ះរថយន្តរបស់ គាត់ទេ គាត់មានបងប្អូន ធ្វើការនៅក្រសួង តែមិនបានប្រាប់ ថាក្រសួងណាមួយទេ ។

បន្ទាប់មកទើបសមត្ថកិច្ចឡើងបើករថយន្តដែលធុំក្លិនឈ្ងៀមទៅមុខលែង ចង់រួច ដឹកអ្នកបើករថយន្ត យក ទៅរក្សាទុក នៅអធិការដ្ឋាន ខណ្ឌចំការមន ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]