កូរ៉េខាងត្បូង៖ ខណៈពេលដែល មនុស្សគ្រប់គ្នា កំពុងទន្ទឹងរង់ចាំមើលថា តើក្រុមចម្រៀង EXO ដែលជាក្រុមចម្រៀង ដ៏ល្បីល្បាញ របស់កូរ៉េខាងត្បូង នៅតែមានប្រជាប្រិយភាព សំរាប់អាល់ប៊ុមថ្មី របស់ពួកគេដែរឬទេនោះ? ឥឡូវនេះ មន្ទិលសង្ស័យទាំងឡាយ ត្រូវបានឆ្លើយតប ដោយលទ្ធផល មិនគួរឲ្យនឹកស្មានដល់ ព្រោះការលក់ អាល់ប៊ុមថ្មីរបស់ពួកគេ (EXODUS) អាចនឹងឈានដល់ការ បំបែកកំណត់ត្រាថ្មី។

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥នេះ ទីភ្នាក់ងារគ្រប់គ្រងផលិតកម្ម SM Entertainment របស់ពួកគេបាន ចេញសេចក្តីរាយការណ៍ថា បទចម្រៀងថ្មី របស់ ក្រុមចម្រៀងយុវវ័យ EXO ចំណងជើង "Call Me Baby" បានទទួល ចំណាត់ថ្នាក់លេខ១ លើតារាងចំណាត់ថ្នាក់ បទចម្រៀងលើសពី ៥កម្មវិធីប្រកួតប្រជែង បន្ទាប់ពីចេញអាល់ប៊ុម EXODUS ដែលជាអាល់ប៊ុម ផ្លូវការទី២នេះភ្លាម ហើយអាល់ប៊ុមនេះ លក់ដាច់បានចំនួន ៣២១,២០០បន្ទះ នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយនិងនៅចិនចំនួន ១៨១,២៤០បន្ទះ សរុបកន្លះលានបន្ទះ បាត់ទៅហើយ។

រំលឹកពីអាល់ប៊ុមដំបូង ដែលចេញជាផ្លូវការ របស់ពួកគេគឺ "XOXO" ក៏បានបំបែកកំណត់ត្រា ក្នុងការលក់ជុំវិញពិភពលោក ដែលលក់បានរហូត ដល់លានបន្ទះ ដែលជាកំណត់ត្រា មិនដែលមានក្នុងប្រវត្តិសាស្ត្រ K-Pop រយៈពេល១២ឆ្នាំមកហើយ។

ជាដំណឹងល្អផងដែរ ពួកគេនឹងធ្វើការត្រឡប់ មកសម្តែងលើឆាកចំរៀងវិញ ជាមួយបទចម្រៀងក្នុង អាល់ប៊ុមថ្មីនេះ នៅថ្ងៃទី ២មេសា ស្អែកនេះ ក្នុងកម្មវិធី M Countdown របស់សា្ថនីយ៍ទូរទស្សន៍ Mnet៕

សូមទស្សនាវីដេអូ បទចំរៀងថ្មីរបស់ពួកគេខាងក្រោមនេះ៖

ប្រភព soompi

ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]