ចិន៖ កុមារីអាយុ ១១ឆ្នាំម្នាក់ ត្រូវបានស្លាប់ភ្លាមៗ បន្ទាប់ពីរូបនាង លោតពីលើផ្ទះ ជាន់ទី៧ នៅឯទីក្រុង Hangzhou ខេត្ត Zhejiang កាលពីព្រឹកថ្ងៃច័ន្ទ កន្លងទៅនេះ។ ចំពោះមូលហេតុ ប្រភពឲ្យដឹងថា មុនពេលដែលនាង ត្រឡប់ពីសាលារៀនមកផ្ទះវិញ នាងត្រូវបានគ្រូស្តីបន្ទោស ដោយសារមិនបាន ធ្វើកិច្ចការសាលា ដែលគ្រូបានដាក់ឲ្យធ្វើ ចំនួន២-៣ថ្ងៃ កន្លងមកហើយ។

យោងតាមសម្តី នាយកសាលាបឋមសិក្សា Hemu ឈ្មោះ Zheng បានប្រាប់ដល់អ្នកសារព័ត៌មាន ឲ្យដឹងថា៖ "នាងមិនបានប្រគល់ កិច្ចការសាលា មកឲ្យអ្នកគ្រូនាងទេ ហើយថែមទាំងបាន និយាយកុហកថែមទៀត ទើបអ្នកគ្រូនាងហៅ អាណាព្យាបាល របស់មកជួបនៅព្រឹកនោះ"។ លោក Zheng បានបន្ថែមទៀតថា "ទាំងភាគីម្តាយ និងគ្រូបង្រៀនបាននិយាយគ្នា ដោយស្និតស្នាល ហើយក៏មិនមាន ការស្តីបន្ទោស ឬទាស់ទែងពាក្យសំដីគ្នានោះដែរ ដោយលទ្ធផល ម្តាយរបស់នាង ក៏បានយល់ព្រម ទទួលកូនរបស់ខ្លួន ត្រឡប់ទៅផ្ទះវិញ ដើម្បីឲ្យនាង ធ្វើកិច្ចការសាលា ឲ្យបានរួចរាល់ មុនត្រឡប់ មកសាលារៀន សារជាថ្មីម្តងទៀត"។

ជាអកុសល ពេលមកដល់ផ្ទះភ្លាម កុមារីរូបនោះបាន លោតពីលើរានហាល ផ្ទះរបស់នាង ដែលនៅជាន់ទី៧ បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម ខណៈពេលដែល ម្តាយរបស់នាង កំពុងរវល់ចតឡាន។ ក្មេងស្រីម្នាក់នេះ ត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យភ្លាមៗផងដែរ ប៉ុន្តែនៅតែមិនអាច ជួយស្រោចស្រង់ជីវិតបាន ហើយបច្ចុប្បន្ននេះសមត្ថកិច្ច កំពុងស៊ើបអង្កេតពីករណីនេះនៅឡើយ៕

ប្រភព shanghaiist

ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]