រាជធានីភ្នំពេញ ៖ នារីម្នាក់បើករថយន្តទាំងស្រវឹងបួងចង្កូតព័ទ្ធរង្វង់មូលវិមានឯករាជ្យលឿនពេក បានជ្រុល ទៅបុកអង្គរក្ស យាមតាម របងភូមិគ្រឹះ ២នាក់រងរបួសធ្ងន់ និងបុករះម៉ូតូ៤គ្រឿង រួចបុកដើម ឈើអស់ ២ដើមទៀត នៅជាប់ របងភូមិគ្រឹះសម្តេច ខាងជើងរង្វង់ មូលវិមានឯករាជ្យ តាមផ្លូវសុរាមិត្រ កែងផ្លូវព្រះនរោត្តម ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលា ម៉ោង០២ និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ មេសា ២០១៥

ប្រភពពីកន្លែងកើតហេតុឱ្យដឹងថា រថយន្តបង្កម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AE 1113 ជិះគ្នា៥នាក់ មានស្រីមានប្រុស ជាយុវជនវ័យបើកបរដោយនារីម្នាក់ ពាក់អាវពណ៌ ខ្មៅក្នុងស្ថាន ភាពស្រវឹង ដោយធ្វើដំណើរ តាមមហាវិថី ព្រះនរោត្តម ពីត្បូងទៅជើង មកដល់ រង្វង់មូលវិមានឯករាជ្យ បានព័ទ្ធ តាមរង្វង់មូល បើក លឿនពេកបួងចង្កូតជ្រុល ទៅបុកអង្គរក្ស ២នាក់ កំពុងតែឈរយាម ហើយនិយាយគ្នា នៅរបងភូមិគ្រឹះ បណ្តាលឱ្យ ដួលបាក់ ជើង និងបែកក្បាល រងរបួសធ្ងន់ ទាំង២នាក់ ក្នុងនោះមានម្នាក់ជាឧត្តមសេនីយ៍ ទោផ្កាយ ២ រួចហើយរថយន្ត បង្កបានជ្រុល ទៅបុកម៉ូតូ ហុងដាឌ្រីម ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ 9990 ជាម៉ូតូរបស់ អង្គរក្សចតនៅក្បែរនោះ បណ្តាលឲ្យ ដួលខ្ទាតទៅ ខាងស្តាំ ហើយរថយន្តបើក ទៅបុក គល់ឈើ ដែលងាប់រលើង ទាំងឬស រថយន្តនៅតែ មិនទាន់អស់ល្បឿន បានជ្រុលទៅ បុកដើមឈើបាក់មួយ ដើមទៀត និងបុករះម៉ូតូ អង្គរក្ស៣គ្រឿង ទៀតកៀបជាប់ ពីមុខរថយន្ត បើកទៅមុខ លែងរួច ។

ម៉ូតូទាំង៣គ្រឿងដែលបុកកៀបជាប់រថយន្តមានម៉ាកស្គូពី ពណ៌ស ស៊េរី២០១០ ពាក់ស្លាកលេខភ្នំពេញ 1AX 8586 ម៉ូតូវីវ៉ា ពណ៌ខ្មៅ ស៊េរី២០០៦ ពាក់ស្លាកលេខ កណ្តាល 1J 5493 និងម៉ូតូហុង ដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BY 7777 ។

ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ទាំង២នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកអ្នក បើករថយន្តបង្ក ត្រូវបាន សមត្ថកិច្ចឃាត់រួមជាមួយ រថយន្តនិងម៉ូតូ ដែលរងការ ខូចខាត យកទៅការិយាល័យ នគរបាល ចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការ ដោះស្រាយតាម ផ្លូវច្បាប់ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]