រាជធានីភ្នំពេញ ៖ ក្រុមចោរហារយឆក់ លួច ប្លន់ ប្រដាប់អាវុធនិងដាវសាំម៉ូរ៉ៃ ជាដើមហាក់កគ្រើក ឡើងវិញនៅមួយរយៈ ចុងក្រោយនេះ ជាក់ស្តែងស្ត្រីម្នាក់ត្រូវក្រុម ចោរប្រើដាវសាំម៉ូរ៉ៃកាប់ យ៉ាងព្រៃផ្សៃ រួចប្លន់យកម៉ូតូបាន ដោយសុវត្ថិភាព ខណៈពេលស្ត្រីរងគ្រោះ ជិះម៉ូតូចេញពីឡើងផ្ទះមិត្តភក្តិបំណងត្រឡប់ទៅផ្ទះវិញ ។ កាលវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិទ្រាទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ស្ត្រីរងគ្រោះត្រូវក្រុមចោរកាប់ ចំដៃខាងឆ្វេងរងរបួសធ្ងន់បានរៀបរាប់ ប្រាប់អ្នកកាសែតកោះសន្តិភាព ថាគាត់បានជិះម៉ូតូម៉ាកស្មាសរ៉េវ៉ូ ពណ៌ខ្មៅ ចេញពីជប់លៀងឡើងផ្ទះមិត្តភក្តិ បំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែមកដល់ចំណុចកើតហេតុ។ ស្រាប់តែលេចក្រុមជន សង្ស័យ១ក្រុម បានប្រើដាវសាំម៉ូរ៉ៃ កាប់មក លើគាត់ បណ្តាលឲ្យដួលម៉ូតូ រួចក្រុមចោរបានលើកម៉ូតូជិះគេចខ្លួនបាត់ដោយ មិនរំខានដល់សមត្ថកិច្ចនោះទេ។ក្រោយកើតហេតុស្ត្រី រងគ្រោះត្រូវគេបញ្ចូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែមិនទាន់បានដាក់ ពាក្យបណ្តឹងនោះទេ ដោយរបួសហូរ ឈាមខ្លាំង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]