ប្រសិនបើប្រិយមិត្តអ្នកអានដែលជាសិស្សានុសិស្សកំពុងគិតអំពីស្មាតហ្វូនដែលប្រសើរបំផុតសម្រាប់ ខ្លួន តោះ យើងពិនិត្យមើល Lumia 532 ទាំងអស់គ្នា ។ ខាងក្រោមនេះគឺ ជាហេតុផល 9 យ៉ាងបង្ហាញ យ៉ាងច្បាស់ថា Lumia 532 គឺជម្រើស ដ៏ល្អបំផុត ។ 

1. សំចៃខ្ទង់ចំណាយ ៖ បច្ចុប្បន្ននេះ ស្មាតហ្វូន Lumia 532 ដាក់លក់នៅលើទីផ្សារក្នុង តម្លៃប្រមាណ $109 ។ តម្លៃនេះមិន ទាបពេក ហើយក៏មិន ខ្ពស់ពេក ពោលគឺ សមរម្យល្មម បើសិនយើង ពិនិត្យមើលទៅ លើកញ្ចប់នៃ ការផ្តល់ជូន ដូចជា ប្រព័ន្ធប្រតិបត្តិការ ថ្មីចុងក្រោយបង្អស់ Lumia Denim Update កម្មវិធី Microsoft Office, Microsoft Outlook និងស៊ីមកាត ស្មាត ដែលមាន ថែមជូន អ៊ិនធឺណិត 2GB/ខែ ក្នុង អំឡុងពេល 4 ខែ ។

2. ជួយសម្រួលកិច្ចការសាលាដែលគ្រូដាក់ឲ្យយកមកធ្វើនៅផ្ទះ ៖ កម្មវិធី Microsoft Math ជួយ សម្រួលការ ដោះស្រាយលំហាត់ គណិតវិទ្យា សម្រាប់ព័ត៌មានលំអិតអំពីកម្មវិធី នេះសូមចុច here។ លើសពីនេះ សិស្សានុសិស្ស ថែមទាំង អាចប្រើកម្មវិធី PhotoMath ទៀតផង ។ ចុចបើក កម្មវិធីនោះ ហើយ ហើយតម្រង់កាមេរ៉ា នៃទូរស័ព្ទឲ្យ ចំលំហាត់ ដើម្បីចាប់ យកទិន្នន័យនៃ សមីការ វានឹងបង្ហាញ ចម្លើយមួយ រំពេច ។ ព័ត៌មាន លំអិតនៃ PhotoMath អាចពិនិត្យមើលនៅទីនេះ here



3. សន្ទនាឃើញមុខគ្នា ៖ ជាមួយនឹងកាមេរ៉ាមុខ និងកម្មវិធី Skype ដែលបានតម្លើងរួច ជាស្រេចនៅ ក្នុងទូរស័ព្ទ វាផ្តល់ភាព ងាយស្រួលក្នុង ការទាក់ទង គ្នាតាមវីដេអូ ខល ជាមួយ សមាជិកគ្រួសារ និងមិត្តភ័ក្រ្ត។



4. លែងព្រួយអស់កន្លែង (Space) សម្រាប់ផ្ទុកឯកសារ ឬទិន្នន័យ ៖ Lumia 532 អាចដាក់មេមូរី ក្រៅបាន រហូត ដល់ទៅ 128GB មានលទ្ធភាពផ្ទុកកម្មវិធី និងហ្គេម នានា ដែល បានទាញយកពី Windows Phone Store ។ រួមផ្សំនឹង Storage ក្នុង OneDrive ចំនួន 30GB ទៀត អ្នកប្រើប្រាស់ កាន់តែរីករាយចិត្តនឹង ការផ្ទុក និងរក្សាទិន្នន័យ ។

5. វាយអក្សរបានលឿនបំផុត ៖ ការផ្ញើសារខ្លីៗ ការជជែកគ្នាតាមសារខ្លីៗ ការផ្ញើអ៊ីមែល រឹតតែ ឆាប់រហ័ស ជាមួយនឹងក្តារចុច Word Flow នៃ Lumia 532 ។ កម្មវិធីវាយ អក្សរ Word Flow បានត្រូវគេចុះ ក្នុងបញ្ជី Guinness Book ថាជា  keyboard ដែលវាយអក្សរបាន លឿនជាង គេបង្អស់នៅ ក្នុងពិភពលោក ។ សម្រាប់ព័ត៌មាន លំអិតស្តីពី Word Flow សូមចុចទីនេះ here

6. ជំនួយការស្រីដ៏ឆ្នើមនាម Cortana ៖ ជំនួយការផ្ទាល់របស់អ្នកប្រើប្រាស់ មានសមត្ថភាព ជួយកត់ចំណាំ ជួយរំលឹក និយាយ រឿងកំប្លែង ឬមួយច្រៀងឲ្យម្ចាស់ស្តាប់ ពោលគឺវាជួយឲ្យ អ្នកប្រើប្រាស់ សម្រេច លទ្ធផលការងារ បានខ្ពស់និង រីករាយចិត្ត គ្រប់ពេលវេលា ។

7. អេក្រង់យល់ចិត្តម្ចាស់ (Glance Screen) ៖ ម្ចាស់ទូរស័ព្ទ Lumia 532  អាចដឹងភ្លាមៗ អំពី Notification ដែលមិនទាន់ បានអាន ដូចជា សារជាអក្សរ ឬភាពខកខាន មិនបានទទួល ការហៅចូល ទោះបីជា ទូរស័ព្ទកំពុងជាប់ សោក្តី ។

8. ពណ៌បណ្តូលចិត្ត ៖ ជាមួយនឹងការរចនាដ៏ល្អវិចិត្រ Lumia 532 មានផ្តល់ជូននូវ ជម្រើសច្រើន ពណ៌ដូចជា ត្រួយចេក ទឹកក្រូច ខ្មៅ និងពណ៌ស ។

9. លេងហ្គេមបានយ៉ាងរីករាយចិត្ត ៖ Lumia 532 មាន Processor 1.2GHz quad-core និង RAM 1GB ដូច្នេះវាគឺជា គឺជា ដៃគូលេងហ្គេម យ៉ាងស័ក្តសម បំផុត។ វាមានទំហំ និងភាពរួសនៃ Touch Screen ដែលល្អ បំផុតសម្រាប់ លេងហ្គេម ដូចជា Minecraft: Pocket Edition ឬមួយ Candy Crush Saga ។ សូមកុំភ្លេចពិនិត្យមើល Xbox games  សម្រាប់ Lumia 532 នៅទីនេះ here



បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]