កំពង់ចាមៈ កម្លាំងនគរបាលនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងនគរបាល ខេត្តកំពង់ចាម ដោយមានការបញ្ជាពី តំណាងឯយការ បានចុះបង្ក្រាប និងស្រាវជ្រាវ រហូតដល់ឃាត់ខ្លួន ស្រ្តី២នាក់ ពាក់ព័ន្ធទៅនឹងការនាំស្ត្រី ខ្មែរទៅរៀបការ នៅប្រទេសចិន។

មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្សបានបញ្ជាក់ថា ក្រោយពីមានសេចក្តីរាយការណ៍ និងទទួល ព័ត៌មានស្តីពីការជួញដូរ ស្ត្រីខ្មែរទៅ រៀបការ នៅប្រទេសចិន ខាងនាយកដ្ឋានការជួញដូរ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម ចុះមកធ្វើការ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់  ហើយឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់តែម្តង។

តាមសេចក្តីរាយការណ៏ ពីមន្ត្រីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលធ្វើការឃាត់ខ្លួន ទាំង២នាក់ ១/ឈ្មោះ តុល សុគន្ធា ហៅ អេង លាង ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅ ភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ត្រូវជាប្អូន លោក តុល គឹមស្រៀន អនុការិយាល័យ ទេសចរណ៏។ ២/ឈ្មោះ ឡាយ សាវន ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅ ភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ត្រូវជាប្រពន្ធរបស់លោក ជាតិ ស្រៀង មន្ត្រី ស្ថិតិក្រុងកំពង់ចាម។ 

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួន ជាបណ្តោះអាសន្ន ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]