ថៃ៖ បុរសម្នាក់ ដែលបានវាយទាត់ធាក់ និងចាប់គ្រវែងទៅនឹងឥដ្ឋ គ្មានត្រាប្រណី ទៅលើ ក្មេងតូចម្នាក់ ត្រូវកាមេរ៉ាសុវត្ថិភាពថតបាន ធ្វើឲ្យអ្នកទស្សនាខ្លោចចិត្ត យ៉ាងខ្លាំង ពេញបណ្តាញអ៊ីនធើណេត នាពេលថ្មីៗនេះ ហើយទីបំផុត ប៉ូលីសបានធ្វើការចាប់ខ្លួន ជនកាចសាហាវនោះ បានហើយ ក្រោយពីក្មេងប្រុសរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅ។


រូបភាពពីវីដេអូឃ្លីបបានបង្ហោះក្នុងហ្វេសប៊ុក

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនដៃដល់ មានឈ្មោះ Anon Pimnoo អាយុ ២៩ឆ្នាំ បានសារភាព ប្រាប់ប៉ូលិសថា រូបគេត្រូវជា ឪពុកចុង របស់ ក្មេងប្រុសរងគ្រោះ មានអាយុទើបតែ២ឆ្នាំ និងពិតជាបាន វាយធ្វើបាបគេ ពិតប្រាកដមែន ដោយសារមូលហេតុ ក្មេងប្រុសរងគ្រោះ យំមិនឈប់ ។ ឪពុកចុងចិត្តអប្រិយនេះ បាននិយាយបន្តថា គេសោកស្តាយនូវទង្វើ ដែលគេបានធ្វើ ហើយរូបគេ មិនបានគិតដល់ថា រឿងនេះក្លាយជាបែបនេះដែរ។ លើសពីនេះ ជនដៃដល់ឃោរឃៅម្នាក់នេះ ក៏បានសុំទោស នាង Suphanon Tawisut អាយុ២២ ឆ្នាំ ដែលត្រូវជាម្តាយបង្កើត របស់ ក្មេងប្រុសរងគ្រោះផងដែរ។

ប្រភពដដែល បានឲ្យដឹងទៀតថា ហេតុការណ៍នេះ បានកើតឡើងក្នុង ផ្ទះល្វែងមួយកន្លែង នៅសង្កាត់មួយ ក្នុងទីក្រុងបាងកក។ ចំណែកនាង Suphanon ជាម្តាយក្មេងប្រុសរងគ្រោះ បាននិយាយថា នាងបានលឺកូនរបស់នាងយំ តែក្រោយមក ប្តីចុងនាង បានបីកូនរបស់នាងមក ហើយប្រាប់នាងថា កូននាងបានធ្លាក់ពីលើជណ្តើរ។ នៅពេលនោះ នាងបានជឿសំដីរបស់គេ រួចក៏នាំកូន ទៅកាន់មន្ទីរពេទ្យ។ ក្មេងប្រុសរងគ្រោះ បានសន្លប់អស់រយ:ពេល ២ថ្ងៃ ក្រោយកើតហេតុ និងបានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ។

ក្រោយមក អ្នកមីងរបស់ក្មេងប្រុសរងគ្រោះ មានការសង្ស័យទៅលើករណីនេះ ក៏សុំឲ្យអ្នកគ្រប់គ្រងផ្ទះល្វែង ឆែកមើលវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព ឡើងវិញ ទើបប្រទះឃើញ សកម្មភាពដ៏អាក្រក់ទាំងអស់ របស់ឪពុកចុងចិត្តព្រៃផ្សៃនោះ។ ពេលនេះ ក្រុមគ្រួសារខាងម្តាយក្មេងប្រុស បានប្តឹងប៉ូលិស ឲ្យចាប់ខ្លួនឪពុកចុងនេះ ហើយខណ:នេះ ប៉ូលិសបានធ្វើការចាប់ខ្លួន បានសំរេចរួចហើយដែរ នៅពេលរូបគេ ព្យាយាមរត់គេចខ្លួន ទៅស្រុកកំណើត។  

គួរបញ្ជាក់ដែរថា ឪពុកចុង ចិត្តអប្រិយនេះ នឹងអាច ជាប់គុក ១៥ឆ្នាំ ពីបទល្មើស ប្រើអំពើហិង្សាលើកុមារ និង ឃាតកម្ម៕


លោក Anon Pimnoo អាយុ២៩ឆ្នាំ ជាជនដៃដល់ ត្រូវជាឪពុកចុងក្មេងរងគ្រោះ

វីដេអូឃ្លីប ដែលបានបង្ហោះនិង share ពេញក្នុងបណ្តាញហ្វេសប៊ុក៖


ជនដៃដល់នេះ ត្រូវប៉ូលិសចាប់ខ្លួន អាចជាប់គុក ១៥ឆ្នាំ

ប្រភព bangkok.coconuts

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]