វៀតណាម៖ រឿងរ៉ាវ ដ៏គួរឲ្យអាណិត មួយបានកើតមានឡើង ចំពោះក្មេងស្រីម្នាក់ ដែលបានប្រទះឃើញ ឆ្កែរបស់នាង ត្រូវគេយកទៅខ្វៃ សំរាប់ត្រៀមយក លក់ឲ្យឈ្មួញ ដែលដើរប្រមូលទិញ។ រូបដែលគេថតជាច្រើន សន្លឹកបង្ហាញ ពីក្មេងស្រីតូចអង្គុយយំ បានធ្វើឲ្យភ្ញាក់ផ្អើលពេញ បណ្តាញសង្គមក្នុង ប្រទេសវៀតណាម។ នាងបានរកឃើញសត្វឆ្កែ របស់ខ្លួន ដែលបាត់ជាច្រើនថ្ងៃ មកហើយនោះ ត្រូវគេសំលាប់ យកសាច់លក់។


ក្មេងស្រីតូចកំពុងយំអាណិតឆ្កែរបស់នាងដែលត្រូវគេយកទៅខ្វៃ ទុកលក់

ក្មេងស្រីដែលគេ មិនស្គាល់ឈ្មោះ មានអាយុខ្ទង់ ប្រហែលជា៥ឆ្នាំ រស់នៅក្នុងភូមិមួយនាភាគ ខាងជើងប្រទេសវៀតណាម។ រឿងរ៉ាវរបស់ក្មេងស្រីរូបនេះ បានបង្កើតឲ្យ មានការពិភាក្សា យ៉ាងក្តៅគគុក នៅក្នុងប្រទេសវៀតណាម ក៏ដូចជានៅចិន ដែលជាប្រទេសជិតខាង ពីសីលធម៌ក្នុងការ សំលាប់ឆ្កែយកទៅធ្វើជាអាហារ។ ពាក់ព័ន្ធនឹងករណី សត្វឆ្កែអនាថា និងឆ្កែដែលគេចាប់ពីតាមផ្លូវ យកមកសំលាប់លក់ កំពុងធ្វើឲ្យមានការ កើនឡើងជំលោះ រវាងអ្នកលក់សាច់ឆ្កែ និងម្ចាស់ដែលកំពុង តាមរកឆ្កែ ពួកគាត់ដែលបានបាត់ខ្លួន។

សំរាប់នៅក្នុងប្រទេសចិន វិញការបរិភោគសាច់ឆ្កែ គឺមិនខុសច្បាប់នោះទេ ហើយនៅក្នុងទីក្រុង Yulin របស់ប្រទេសនេះ ក៏មានប្រារព្ធពិធីបុណ្យមួយដែលគេហៅថា បុណ្យបរិភោគសាច់ឆ្កែ ដែលតាមការប៉ាន់ស្មាន មានការសំលាប់ឆ្កែជាង ១០,០០០ក្បាល ជារៀងរាល់ឆ្នាំ។ ឆ្លើយតបទៅនឹងការរិះគន់របស់ អន្តរជាតិ ចិនបានរឹតបន្តឹងចំពោះអ្នក ដែលលក់សាច់ឆ្កែតាមចិញ្ចើមថ្នល់។ រដ្ឋចង់ឲ្យសត្វឆ្កែដែលយក មកលក់នោះ គឺទិញពីឈ្មួញដែលមានច្បាប់អនុញ្ញាតិត្រឹមត្រូវ មិនមែនយកឆ្កែដែល គេប្រមូលតាមថ្នល់យក មកលក់នោះទេ មូលហេតុគឺដោយសារតែឆ្កែតាមថ្នល់ អាចជាឆ្កែមានជំងឺធ្វើឲ្យប៉ះពាល់ ដល់សុខភាពរបស់មនុស្ស៕


ទ្រុងដែលគេប្រើសំរាប់ដាក់សត្វឆ្កែមុនយកទៅសំលាប់


ការបរិភោគសាច់ឆ្កែនៅចិន មិនខុសច្បាប់នោះទេ តែការយកឆ្កែអនាថា ទៅសំលាប់ធ្វើម្ហូបគឺខុសច្បាប់


រូបភាពយំសោក របស់នាង កំពុងក្លាយជាប្រធានបទក្តៅ ជជែកគ្នា នៅក្នុងប្រទេសវៀតណាម និងចិន

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]