អ៊ីរ៉ាក់៖ រូបថតជាច្រើន សន្លឹកដែលបង្ហាញ ពីទិដ្ឋភាពដ៏គួរ ឲ្យរន្ធត់និង សោកសង្រេង បានកើតឡើង ម្តងទៀតហើយ ដែលពាក់ព័ន្ធ ទៅនឹងទង្វើ របស់ក្រុមឥស្លាម ជ្រុលនិយម IS បន្ទាប់ពីពួកសកម្មជន របស់ក្រុមនេះ បាននាំគ្នា ចាប់ចង និងបិទភ្នែក មនុស្សប្រុសស្រី មួយគូ ហើយនាំគ្នាយក ដុំថ្មគប់សំដៅ ពួកគេរហូត ទាល់តែស្លាប់ យ៉ាងអាណោចអាធម៌។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ហេតុការណ៍ដ៏ គួរឲ្យរន្ធត់នេះ បានកើតឡើង នៅក្នុងខេត្ត Nineveh របស់ប្រទេស អ៊ីរ៉ាក់ ជាទីតាំង ដ៏រ៉ឹងម៉ាំមួយ របស់កងកម្លាំង ក្រុមឥស្លាមជ្រុលនិយម មួយនេះ ដែលមានមនុស្ស ប្រុសស្រី មួយគូត្រូវបាន សកម្មជនក្រុម IS ចាប់ចង និងយកផ្ទាំង ក្រណាត់ខ្មៅ មកបិទភ្នែកពួកគេជិត រួចនាំខ្លួនពួកគេ ទៅដាក់នៅ កណ្តាលផ្លូវ ដែលមានមនុស្ស ជាច្រើននាក់ នៅជុំវិញនោះ ហើយនៅក្បែរ ខ្លួនពួកគេ ទាំង២នោះទៀតសោត គឺមានសុទ្ធតែ ដុំថ្មធំៗ ដែលជាអាវុធ សម្រាប់ប្រហារជីវិត ពួកគេ។

មូលហេតុដែលធ្វើ ឲ្យមានការប្រហារ ជីវិតទៅលើ មនុស្សប្រុសស្រី មួយគូនេះ ត្រូវបានដឹង តាមរយៈការ ប្រកាសពីសកម្មជន របស់ក្រុម IS ម្នាក់ដែលមាន រុំកន្សែងពណ៌លឿង នៅជុំវិញមុខ របស់គេ ដោយបានអះអាងថា ពួកគេទាំង ២នាក់នេះ ត្រូវបានជាប់ទោស ពីបទលួច សាហាយស្មន់ នឹងគ្នាព្រោះថា ពួកគេបានលួច រួមរក្សជាមួយគ្នា ដោយមិនបានរៀបការ ជាមុន។

យ៉ាងណាមិញ ក្រោយពីប្រកាស រួចហើយក្រុម សកម្មជនទាំងនោះ បានលើកយកដុំថ្ម ធំៗជាច្រើន គប់ទៅលើ ពួកគេដោយ មិនប្រណីដៃ រហូតទាល់តែ ជនរងគ្រោះ ទាំង២នាក់នេះ មិនអាចទ្រាំទ្របាន ក៏ដាច់ខ្យល់ស្លាប់ យ៉ាងវេទនា នៅក្នុងថ្លុកឈាម តែម្តងទៅ។

គួរបញ្ជាក់ផងដែរថា កាលពី២សប្តាហ៍មុន នៅក្នុងខេត្ត Nineveh ដដែលនេះ ក្រុមសកម្មជន ឥស្លាមជ្រុលនិយម ទើបនឹងធ្វើការ ប្រហារជីវិត ទៅលើបុរស ៣នាក់ ដោយកាត់ក្បាល ពួកគេទាំង កណ្តាលទី សាធារណៈ តែម្តង ក្រោយពីបាន ចោទប្រកាន់ពួកគេ ថាបានប្រព្រឹត្តខុស និងមើលងាយ ចំពោះសាសនា៕

ទិដ្ឋភាពមួយចំនួន នៃសកម្មភាព របស់ក្រុម IS ក្នុងការប្រហារជីវិត ទៅលើបុរសម្នាក់ និងនារីម្នាក់ ដោយការគប់ ដុំថ្ម៖






ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]