ក្រចេះ៖ ករណីក្រឡាប់គោយន្ដច្នៃ នៅចំណុចទួលព្រិច ឃុំឃ្សឹម ស្រុកស្នួល ខេត្ដ ក្រចេះ កាលពីវេលា ម៉ោងជាង៨ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥នោះ អ្នកស្លាប់បាន កើនឡើងចំនួន៨នាក់ និងអ្នករងរបួសបាន កើនឡើង១២នាក់ ។
ប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ៨នាក់ ដែលស្លាប់ដោយ សារគ្រោះថ្នាក់ ចរាចរណ៍មួយនេះ មានប្រុស ៧នាក់ ស្រីម្នាក់ រីឯអ្នករងរបួស ចំនួន១២នាក់ ក្នុងនោះ ប្រុស១១នាក់ ស្រីម្នាក់ ។
សេចក្ដីរាយការណ៍ បានបន្ដថា ជនរងគ្រោះដែលស្លាប់ និងរបួសទាំងនេះ គឺជាកម្មករដំឡូង ឱ្យក្រុមហ៊ុន ខ្មែរអង្គរ ។ តាមសេចក្ដីរាយការណ៍ ដដែល បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងនេះ បានធ្វើដំណើរ តាមគោយន្ដកែច្នៃ ចេញពីក្នុងព្រៃ ដោយធ្វើដំណើរ តាមបណ្ដោយផ្លូវលំ លុះដល់កន្លែងចំណោទ គោយន្ដ បានដាច់ហ្វ្រាំង បណ្ដាលឱ្យ ក្រឡាប់ធ្លាក់ពីលើផ្លូវ ស្លាប់និងរបួស ទាំងអស់ ចំនួន២០នាក់ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបាន ចុះទៅជួយអន្ដរាគមន៍ តាមរយៈជួយដឹក បញ្ជូនជនរងគ្រោះ ដែលរងរបួសឆ្ពោះ ទៅកាន់មន្ទីរពេទ្យ រីឯសពទាក់ទង ទៅក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]