បន្ទាយមានជ័យ៖ នគរបាលក្រុង សិរីសោភ័ណ បានឃាត់ខ្លួនក្រុម ក្មេងស្ទាវបន្ទាប់ ពីពួកគេបាន បើកម៉ូតូកែច្នៃ បំពង់ស៊ីមាុំងបំពង សំឡេងនាំឱ្យ រំខានយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ នៅក្នុងក្រុង ទាំងថ្ងៃទាំងយប់ ។

ក្រុមក្មេងស្ទាវទាំងនេះ ត្រូវបានសមត្ថកិច្ច ហៅទៅអប់រំនិង ធ្វើកិច្ចសន្យាជាលាយលក្ខ័ អក្សរនិងឱ្យផ្លាស់ប្ដូរ ដាក់បំពង់ ស៊ីម៉ាំងធម្មតាវិញ ដើម្បីកុំឱ្យបង្ក ការរំខានដល់ ប្រជាពលរដ្ឋ ពេលដេកពួន និងបង្កភាពអនាធិបតេយ្យ ដោយសារតែពួកគេ មួយក្ដាប់តូចនេះ ។

មន្ដ្រីនគរបាល ក្រុងសិរិសោភ័ណបាន បញ្ជាក់ថា ក្រោយពីទទួល បានព័ត៌មានរបស់ ប្រជាពលរដ្ឋ កាលពីថ្ងៃទី៣០ ខែមូីនា ឆ្នាំ ២០១៥ ថា មានក្មេងស្ទាវ មួយក្រុម ជិះម៉ូតូ ធុនធំ ដោយកែច្នៃបំពង់ ស៊ីម៉ាំងឱ្យឮ សំឡេងខ្លាំងៗ បើកនៅក្នុងក្រុងនោះ ស្នងការនគរបាលខេត្ដ បានបញ្ជាឱ្យចុះ ទៅឃាត់ខ្លួននិងនាំ ពួកគេមកកន្លែងប៉ុស្ដិ៍ ធ្វើកិច្ចសន្យាឱ្យបញ្ឈប់ ណែនាំកុំឱ្យប្រព្រឹត្ដទង្វើបែបនេះទៀត នាំឱ្យ ប៉ះពាល់ដល់ សតិអារម្មណ៍ ក៏ដូចជាការរស់ នៅនិងរកស៊ីប្រចាំថ្ងៃ ។

តាមមន្ដ្រីនគរបាលរូបនេះ បើសិនជាក្រុម ក្មេងស្ទាវខាងលើ នៅតែមិនរៀងចាលហើយ បន្ដលួចកែច្នៃ បំពង់ស៊ីម៉ាំង នាំឱ្យមានសំឡេង ខ្លាំងៗបែបនេះទៀត នោះសមត្ថកិច្ចនិងចាត់ វិធានការបញ្ជូន ទៅកាន់តុលាការ ដើម្បីចាត់ ការតាមនីតិវិធី ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]