នេប៉ាល់៖ ស្រ្តីម្នាក់បានស្លាប់ ខណៈមនុស្ស៦នាក់ ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី  សត្វរមាសមួយក្បាល ដែលរត់ ចេញពី តំបន់អភិរក្ស សត្វព្រៃ មួយកន្លែង បានដេញជល់ មនុស្សពេញក្នុងទីក្រុង។

ប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅក្នុងតំបន់ Makwanpur ក្នុងប្រទេស នេប៉ាល់ ដែលមាន សត្វរមាស មួយក្បាល បានរត់ចេញពី ក្នុងព្រៃអភិរក្ស Parsa ចូលមកដល់ក្នុងទីក្រុង ក៏ស្រាប់តែ ផ្អើលរត់ដេញ ជល់មនុស្សពេញ ក្នុងក្រុង រហូតធ្វើឲ្យ ស្ត្រី វ័យ ៦១ឆ្នាំម្នាក់ បានស្លាប់ និងមនុស្ស ៦នាក់ទៀត រងរបួស។

ក្នុងនោះ តាមរយៈ វីដេអូឃ្លីបមួយ ដែលថតបានសកម្មភាពទាំងនោះ បានបង្ហាញឲ្យ ឃើញពីសកម្ម ភាពសត្វរមាស បានរត់ដេញតាម អ្នកជិះម៉ូតូ លើផ្លូវមួយ ក្នុងទីក្រុងកើតហេតុនេះ ខណៈមនុស្សបានរត់គេច រីឯ អាជ្ញាធរក្នុងតំបន់ បានជិះឡានដេញ ពីក្រោយសត្វ រមាសនេះផងដែរ ។

យ៉ាងណាមិញ អាជ្ញាធរក្នុងតំបន់នេះ បានដេញចាប់ សត្វរមាសនេះ បាន និងនាំវា ចូលក្នុងព្រៃវិញ តែបើតាមមន្ត្រីក្នុងប្រទេសនេះ និយាយថា តំបន់កើតហេតុនេះ ជាតំបន់ នៅជិតព្រៃភ្នំ ដែលសត្វព្រៃច្រើនប្រភេទ តែងតែចូលមក អុកឡុកជារឿយៗ៕



សកម្មភាព សត្វរមាសកំពុងតែដេញ ប្រជាជនក្នុងទីក្រុង

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]