ហ្វេសប៊ុក៖ ជារឿងពិតមួយ យុវវ័យជាអ្នកនិយមប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក ក្នុងប្រទេសកម្ពុជា ភាគច្រើនសុទ្ធតែ បានស្គាល់នូវ តារាហ្វេសប៊ុក មួយរូប ដែលពូកែថតជា វីដេអូក្នុងការនិយាយឌឺដង ឬក៏បញ្ចេញ ភាពក្រមិចក្រមើម ដែលនោះគឺជា PeyPey Dy ដែលធ្វើឲ្យមាន ការចាប់អារម្មណ៍ ពីសំណាក់មនុស្ស ជាច្រើនទៅលើរូបគេ។

តែថ្មីៗនេះ PeyPey Dy បានធ្វើឲ្យ មនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ កាន់តែខ្លាំងទៀតហើយ បន្ទាប់ពីបានបញ្ចេញ បទចម្រៀងថ្មី របស់ខ្លួន ដែលមាន ចំណងជើងថា «សុចិបុលិ» ហើយបទនេះដែរ ច្រៀងរួមគ្នា ជាមួយនឹង ដៃគូម្នាក់ទៀត ឈ្មោះថា អាដា សក្កដា (Ah Da Sakada)។

តាមរយៈអត្ថន័យ នៅក្នុងបទចម្រៀងថ្មី របស់ PeyPey Dy មួយនេះ គឺចង់រំឭកទៅដល់ អនុស្សាវរីយ៍ នៃជីវិតក្នុង វ័យសិក្សាកាលពី កុមារភាពដែល ពោរពេញទៅដោយ ភាពរឹងម៉ាំ និងក្តីរីករាយ មិនខ្វល់អ្វីទាំងអស់ ដែលធ្វើឲ្យអ្នកបានស្តាប់ហើយ ស្រមៃនឹកដល់ ភាពរីករាយ និងការចងចាំល្អៗ ជាច្រើនដែល អ្នកធ្លាប់មាន កាលពីនៅវ័យកុមារ៕

តោះចង់ដឹងថា តើបទនេះ មានអត្ថន័យ ឬក៏ពិរោះ បែបណានោះ សូមស្តាប់ទាំងអស់គ្នា៖


PeyPey Dy នៅក្នុងបទចម្រៀង ថ្មីរបស់ខ្លួន

ប្រភពវីដេអូពីហ្វេសប៊ុក

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy