អង់គ្លេស ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អតីតគ្រូបង្រៀន ដ៏សង្ហារម្នាក់នេះ បានក្លាយជាទីចាប់អារម្មណ៏ របស់អ្នកប្រើប្រាស់ បណ្តាញសង្គមទាំងឡាយ កាលពីពេលថ្មីៗនេះ។

លោក Pietro Boselli អាយុ ២៦ឆ្នាំ មានស្រុកកំណើត នៅប្រទេសអ៊ីតាលី ធ្លាប់ធ្វើជាគ្រូបង្រៀន នៅសាកលវិទ្យាល័យទីក្រុងឡុងដ៍ ផ្នែកវិស្វកម្ម ថ្នាក់គណិតវិទ្យា រហូតដល់ឆ្នាំ ២០១៤ ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ កូនសិស្សរបស់លោកគ្រូសង្ហារនេះ បានស្វែងរកឈ្មោះគាត់ តាមរយៈ Google ស្រាប់តែភ្ញាក់ខ្លួនព្រើតថា គ្រូរបស់ខ្លូន ជាកំពូលតារាបង្ហាញម៉ូត ដែលមានចំនួន followers ដល់ទៅ ៤៦,០០០ នាក់ ឯណោះ នៅក្នុងបណ្តាញសង្គម Twitter។

លុះដល់ដំនឹងនេះ ចេះតែដឹងតៗគ្នា ធ្វើឲ្យកូនសិស្សជាច្រើន របស់លោកគ្រូម្នាក់នេះ យករូបថតមកបង្ហោះគ្រប់គ្នាៗ និង ថែមទាំងសរសេរថា ៖ « ហេតុដូច្នេះហើយ បានជាខ្ញុំមិនដែលឈប់ម៉ោង គាត់បង្រៀនមួយដងសោះ»។ ចំនែកឯអ្នកគាំទ្រ អតីតគ្រូគណិតវិទ្យា និងតារាបង្ហាញម៉ូតម្នាក់នេះ បាននាំគ្នានិយាយថា ពួកគេប្រាកដជាខំរៀនជាមិនខាន ប្រសិនបើគាត់បង្រៀន ពួកគេនោះ។ រីឯសិស្សម្នាក់ទៀត បាននិយាយ បែបលេងសើចថា ៖ «សំណាងល្អ ដែលគាត់មិនមែន ជាគ្រូរបស់ខ្ញុំ បើមិនអីចឹងទេ ខ្ញុំប្រាកដជារៀនមិនចូល គិតតែសំលឹងមើល គាត់ហើយមើលទៅ»។

គួរបញ្ជាក់ផងដែរ លោក Pietro ដែលបានបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកវិស្វកម្មមេកានិច  នេះបានទទួលពានរង្វាន់ European Fitness Model កាលពីឆ្នាំ ២០១៤។ មិនតែប៉ុណ្ណោះទេ រូបរាងសង្ហារពីកំណើត របស់លោក Pietro ធ្វើឲ្យអ្នករចនា ដ៏ល្បីល្បាញ Giorgio Armani បានស្គាល់លោក តាំងពីមានអាយុ ៦ឆ្នាំ និងនិយាយថា ក្មេងម្នាក់នេះ គួរតែធ្វើជាតារាបង្ហាញម៉ូត។

យ៉ាងណាមិញ លោក Pietro បានបង្ហើបឲ្យដឹងថា រូបរាងដ៏សង្ហារ របស់គាត់ គឺបានមកពីការខិតខំប្រឹងប្រែង ហាត់ប្រាណ ពីរបីដងក្នុងមួយថ្ងៃឯណោះ។ ជាចុងក្រោយ លោកនិយាយថា តារាសម្តែង Arnold Schwarzenegger  អ្នកនិពន្ធ Oscar Wilde និង ក្រុមចម្រៀង Rolling Stones គឺជាជនគំរូរបស់គាត់៕

ចង់ដឹងថា អតីតគ្រូបង្រៀន ម្នាក់នេះសង្ហារប៉ុណ្ណា សូមទស្សនារូបភាពខាងក្រោម ៖

វីដេអូរបស់លោក Pietro ពេលកំពុងហាត់ប្រាណ ៖ 

ប្រភព ៖ Asiantown

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]