កំពង់ចាម៖ ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកំពង់ចាម ថាន់ ឡេង បានសម្រេចឃុំខ្លួន ជនជាប់ចោទដែល ចាប់កេ្មងប្រុសម្នាក់ ចាប់ចងក និងចងមាត់ ជាន់ពន្លិចទឹកស្លាប់ ដាក់ពន្ធនាគារហើយ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥នេះ ។

គួរបញ្ជាក់ថា អំពើឃាតកម្ម ដ៏សាហាវឃោរឃៅមួយ បានកើតឡើងបន្ទាប់ពី ជនល្មើសម្នាក់ បានចងក និងចងមាត់ ក្មេងប្រុស អាយុ៧ឆ្នាំ រួចហើយជាន់ ពន្លិចទឹក រហូតដល់ស្លាប់ យ៉ាងវេទនាជាទីបំផុត កាលពីវេលាម៉ោង ១និង៥០នាទី រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិ ព្រែកសង្កែកើត ឃុំពាម៍កោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារតែ ជនល្មើសរូបនេះ បានខឹង និងមានគំនុំ ជាមួយក្មេងប្រុសរងគ្រោះ ឈ្លោះជាមួយកូន របស់ខ្លួន ។

យ៉ាងណាក៏ដោយជនល្មើស មិនបានរួចពី សំណាញ់ច្បាប់នោះទេ ដោយសារតែ កម្លាំងនគរបាល ចុះទៅឃាត់ខ្លួន ចាប់វាយខ្នោះ បានភ្លាមៗក្រោយ ពីធ្វើសកម្មភាព សម្លាប់ ក្មេងប្រុសរងគ្រោះនោះ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ ស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា ជនល្មើសដែលត្រូវចាប់ខ្លួន នេះមាន ឈ្មោះ ហួង ប៊ុនថេត អាយុ៣៣ឆ្នាំ រីឯក្មេងប្រុសរងគ្រោះ ឈ្មោះ គង់ ពិសិដ្ឋ អាយុ៧ឆ្នាំ។ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានសំដែងការ សោកស្តាយ ចំពោះការស្លាប់ យ៉ាងវេទនា របស់ក្មេងប្រុសរងគ្រោះ ដែលនគរបាល របស់លោកទៅ យឺតមួយជំហាន ប៉ុន្តែបានបង្ក្រាប និងចាប់ខ្លួនជនល្មើស រូបនេះទាន់ពេលវេលា ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់។

តាមលោកឧត្តមសេនីយ៍ ជនល្មើសរូបនេះ បានគុំក្មេងប្រុសរងគ្រោះ នៅពេលដែលឈ្លោះ ជាមួយកូនរបស់ខ្លួន ហើយមកដល់ ថ្ងៃនេះទៀត ក្មេងៗទាំងពីរបាន ឈ្លោះគ្នាម្តងទៀត ធ្វើឲ្យជនល្មើស ខឹងរហូត ចាប់ក្មេងប្រុសរង គ្រោះយកខ្សែចងក និង ចងមាត់ ហើយចាប់ច្រមុជ ទឹករហូត ដល់ស្លាប់តែម្តង៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]