ភ្នំពេញ ៖ សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋ ឃើញអណ្ដែត ទឹកទន្លេមុខវាំង កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៥ នៅទឹកទន្លេមុខវាំង ស្ថិតក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅវេលាម៉ោង ៦ព្រឹកថ្ងៃកើតហេតុ មានប្រជាពលរដ្ឋ បានដើរទៅមាត់ទន្លេ ស្រាប់តែប្រទះឃើញ សពបុរសម្នាក់ អណ្ដែតទឹក រួចក៏រាយការណ៍ ជូនសមត្ថកិច្ចឲ្យ ចុះបង្កើតគណៈកម្មការ ចំរុះចុះពិនិត្យ ធ្វើកោសល្យវិច័យ ផងដែរ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា សពបុរសម្នាក់ដែល គេប្រទះឃើញអណ្ដែត ទឹកទន្លេនោះមានអាយុ ប្រហែលជាង ៣០ឆ្នាំ ស្លៀកពាក់អាវយឺត ពណ៌ត្រួយចេក ស្លៀកខោជើងវែង ពណ៌ខ្មៅ សម្បុរខ្មៅស្រអែម និងកំពស់ប្រហែល ១.៦៥ម៉ែត្រ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបាននគរបាលបញ្ជូនទៅវត្ត ដើម្បីស្រាវជ្រាវ រកក្រុមគ្រួសារ សាច់ញាតិមកទទួល ធ្វើបុណ្យតាមប្រពៃណី ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]