តើអ្នកធ្លាប់មានផលលំបាកក្នុងការស្វែងរកទិញទូរស័ព្ទនិងផលិតផលអេឡិចត្រូនិចផ្សេងទៀតទេ? មុននិងទិញ អ្នកប្រាកដជា ត្រូវសាកសួរ តម្លៃរបស់វា តាមបណ្តាហាងផ្សេងៗ បើមិនដូច្នោះ អ្នកក៏ត្រូវអង្គុយ ឆែកវេបសាយ របស់ហាងនីមួយៗ ដើម្បីរកតម្លៃ ដែលទាប ជាងគេ។ បន្ថែមពីនោះ ទៅទៀត មុនអ្នកសំរេច ចិត្តទិញ អ្នកចាំបាច់ត្រូវមើល ព័ត៌មានលំអិត អំពីផលិតផលនោះ មើលវីដេអូ នានាដែលទាក់ទង អំពីផលិតផល មើលការ វាយតម្លៃផលិតផល ធ្វើការប្រៀបធៀប ផលិតផល ជាដើម ដើម្បីជា ជំនួយដល់ អ្នកអាចទិញ ផលិតផល មិនខុសបំណង។

ពេលខ្លះមានការលក់ពិសេសរបស់ហាងទូរស័ព្ទផ្សេងៗ តែអ្នកមិនបានដឹង ដូច្នេះអ្នកប្រាកដជាបាត់បង់ ឳកាសនេះមិនខាន។ វេបសាយ Domlai.com បានផ្តល់ ជូននូវដំណោះ ស្រាយទៅលើបញ្ហា ទាំងអស់នេះ។

វេបសាយ Domlai.com ជាគេហទំព័រអ្វី?

Domlai.com ត្រូវបានបង្កើតឡើងដោយកូនខ្មែរមួយក្រុម វេបសាយនេះបានដាក់ អោយប្រើប្រាស់ ជាផ្លូវការចាប់ តាំងពីខែ កញ្ញាឆ្នាំ២០១៤ ។ ក្រុមការងារ វេបសាយ Domlai.com បានខិតខំ សំរិតសំរាំង វេបសាយនេះឡើង ក្នុងគោលបំណង ជាជំនួយដល់ អ្នកប្រើប្រាស់ ក្នុងការស្វែង រកផលិតផល ទូរស័ព្ទ និងផលិតផល អេឡិចត្រូនិច ផ្សេងៗទៀត ដែលមានតំលៃ ទាបបំផុតនៅតាម បណ្តាហាងល្បីៗនៅ ក្នុងប្រទេសកម្ពុជា។  

ក្រៅពីនេះលោកអ្នកក៏អាចទទួលបានព័ត៌មានបន្ថែមដូចជា ការវាយតម្លៃផលិតផល ការវាយតម្លៃហាង ការពិភាក្សា ពីផលិតផល ព័ត៌មាន លំអិតពីផលិតផល និង វីដេអូនានាដែល ទាក់ទង និងផលិតផល។ ជារួម Domlai.com ជួយអោយ លោកអ្នកអាច ធ្វើការសំរេចចិត្ត ទិញផលិតផល យ៉ាងងាយស្រួល និងចំណាយ ពេលតិចបំផុត។

ហេតុអ្វីត្រូវប្រើប្រាស់វេបសាយ Domlai.com?

ជាមួយវេបសាយ Domlai.comលោកអ្នកនឹងមិនចំណាយពេលច្រើនក្នុងការស្វែង រកព័ត៌មានតម្លៃ ផលិតផលដែល លោកអ្នកចង់ទិញ។  វេបសាយ Domlai.com បានប្រមូល ព័ត៌មាន តម្លៃទាំងនោះ រួមទាំង ព័ត៌មានផ្សេងៗ តាមហាងល្បីនានា មកបញ្ហាញលើវេបសាយ Domlai.com ដូចនេះលោក អ្នកមិនចាំបាច់មើល វេបសាយផ្សេងៗ ច្រើននោះទេ។ អ្នកអាច Subscribe អ៊ីម៉ែលរបស់ អ្នកជាមួយវេបសាយ Domlai.com ដើម្បីទទួល បានតារាង តម្លៃប្រែប្រួលថ្មីៗប្រចាំ ថ្ងៃអំពី ផលិតផលផ្សេងៗ បន្ថែមពីនោះអ្នក ក៏អាចទទួល បានព័ត៌មាន អំពីការលក់ ពិសេសរបស់ហាង និមួយៗផងដែរ។

តើវេបសាយ Domlai.com ផ្តល់ផលប្រយោជន៏អ្វីខ្លះដល់ ហាងលក់ផលិតផល ផ្សេងៗ?

ការដាក់តម្លៃផលិតផលក្នុងវេបសាយ Domlai.com អាចជួយផ្សព្វផ្សាយហាងរបស់ពួកគាត់ អោយគេ ស្គាល់កាន់ តែច្រើន បន្ថែមពីនោះទៅទៀតអាច ជួយបង្កើនការលក់ ផលិតផល របស់គាត់អោយ បានច្រើនជាងមុន។

វេបសាយ Domlai.comអនុញ្ញាតអោយម្ចាស់ហាងផ្សេងៗចុះឈ្មោះហាង ដើម្បីដាក់ តម្លៃផលិតផល ដោយឥតគិតថ្លៃ បន្ថែមពីនេះ ទៅទៀតពួកគាត់ អាចបញ្ចូលការលក់ពិសេស នានា ដែលមាននៅ ក្នុងហាង របស់ពួកគាត់ ។ លក្ខណៈដ៏ពិសេស របស់វេបសាយ Domlai.com គឺគ្រប់ផលិតផល ទាំងអស់ ក្រុមយើង ខ្ញុំបានដាក់បញ្ចូល រួចជាស្រេចដោយ រាប់បញ្ចូលទាំង ឈ្មោះ រូបភាព ព័ត៌មានលំអិត  វីដេអូ របស់ ផលិតផល ជាដើម។ ដូច្នេះពួកគាត់គ្រាន់ តែធ្វើការ រើសយក ផលិតផលតាម ប្រភេទ និមួយៗដោយ មានការ បែងចែកទៅ តាម ប្រភេទ ទំហំ មានធានារឺអត់ធានា រើសយកពណ៌ ដាក់ព័ត៌មាន បន្ថែម រួចហើយបញ្ចូល តម្លៃគឺជា ការស្រេច៕


បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]