ភ្នំពេញ៖ ក្រុមហ៊ុន Moët Hennessy Cambodia មានសេចក្ដីសោមនស្ស រីករាយ សូមប្រកាស អំពីវត្តមានរបស់ Hennessy V.S.O.P. Limited Edition ថ្មី រចនា ដោយលោក Peter Saville ប្រធានផ្នែក រចនាបថ និងជាអ្នក រចនាសញ្ញាតិ អង់គ្លេសដ៏ល្បីល្បាញ។ 

ដោយកើតចេញពីការផ្គុំនៃគំនិតជាច្រេីនបាន ធ្វើឲ្យ Hennessy V.S.O.P. Limited Edition ថ្មី រំលេចចេញ នូវភាពស៊ីគ្នាដ៏ ល្អឥតខ្ចោះ តាមរយៈ ពណ៍ដែលមានភាព ស្រស់ស្រទន់ និង មានអត្ថន័យ ដែល បង្កើតជា លក្ខណៈលេច ធ្លោជាសកល ។ ក្បាច់រចនា និងអត្ថន័យ របស់រចនាបថ បានក្លាយជាប្រភព ដ៏សំខាន់របស់ម៉ូដ រចនារបស់ Hennessy V.S.O.P.’s Genome។ ចំនុចពិសេស របស់ផលិតផល គឺបានបង្ហាញនូវ តួខ្លួន ពណ៌មាស ដ៏ភ្លឺរលោង និងស្រស់ ស្អាតគួរជាភាពទាក់ទាញ។ 


ក្នុងកម្មវិធីបង្ហាញវត្តមានរបស់ Hennessy V.S.O.P Limited Editionថ្មីនេះ Hennessy បានប្រារព្ធធ្វើ ឡើងនៅ Jet’s Studio នៅថ្ងៃទី២៧ ខែមីនា ។

ការបង្កេីតថ្មី និងការច្នៃប្រឌិត បានត្រូវបង្ហាញនៅក្នុងកម្មផ្សេងៗពីគ្នា ជាមួយនឹងការសំដែង ពិសេសប្លែកពី ក្រុម តារាសំដែងជាតិ និងអន្តរជាតិ ជាច្រេីនផងដែរ។ ព្រឹត្តិការណ៍នៅ Jet’s Studio កាលពីថ្ងៃទី២៧ ខែមីនា កន្លងទៅនេះ មានឈ្មោះថា “Black Light Party” ជាមួយវត្តមាន សំដែងរបស់ តារាចម្រៀងខ្មែរ សញ្ជាតិកាណាដា តូនី កែវ និង DJ Daisy Gift មកពីប្រទេសថៃ។ 



អ្នកនាង សូ៊ កណិកា នាយកផ្នែកស្លាកសញ្ញារបស់ Hennessy V.S.O.P.  បានមាន ប្រសាសន៍ថា “ក្រុមហ៊ុន Moët Hennessy Cambodia តែងតែនាំមកជូន អតិថិជន នូវពិធីជប់ លៀងដ៏ អស្ចារ្យ ដែលមិនអាច បំភ្លេចបាន ” 








បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]