វៀតណាម៖ កាលពីពេលថ្មីៗនេះ អ្នកទេសចរបរទេស មួយក្រុម បានជួបទិដ្ឋភាពស្តែងៗ នៅនឹងភ្នែក ដោយបានឃើញ គូស្នេហ៍ ជនជាតិអង់គ្លេសមួយគូ កំពុងតែប្រតិបត្តិការក្តៅសាច់ នៅតាមទីសាធារណ: ដោយគ្មានខ្លាចក្រែង ភ្នែកអ្នកដទៃ សោះឡើយ។

ករណីបែបនេះ ធ្លាប់ត្រូវគេថតបាន ជាច្រើនមកហើយ ប៉ុន្តែសំរាប់លើកនេះវិញ បែរជាមាននៅក្នុង ប្រទេសវៀតណាម នៃតំបន់អាស៊ីអាគ្នេយ៍ យ៉ាងដូច្នេះ។ ទិដ្ឋភាពមិនសមរម្យនេះ ត្រូវបានអ្នកដំណើរ បរទេស ប្រទះឃើញ និងថតបង្ហោះលើអ៊ិនធើណេត បង្ហាញឲ្យឃើញ ប្រុសស្រី ជនជាតិអង់គ្លេស មួយគូ ក្នុងសភាពស្រវឹងជោគជាំ បាននឹងកំពុងប្រព្រឹត្តសកម្មភាពផ្លូវភេទ។ បើទោះជា មានគេឃើញ យ៉ាងណាក្តី ពួកគេនៅតែមិនព្រមបញ្ឈប់ សកម្មភាពរបស់ខ្លួនទៀត ហើយបើទោះបីជា អ្នកដំណើរ ចូលទៅប្រាប់ និងថតរូប យ៉ាងណា ក៏ពួកគេនៅតែបន្ត ដែលទាំងនេះ ជាទង្វើដ៏អសីលធម៌ និងធ្វើឲ្យខូច សណ្តាប់ធ្នាប់សាធារណ:ផងដែរ៕



ប្រភព៖ TomoNews

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]