ប្រេស៊ីល៖ ជាថ្មីម្តងទៀត នៃអំពើប្លន់ បាញ់ប្រហារ យ៉ាងសាហាវ នៅក្នុងប្រទេសប្រេស៊ីល ដែលជារឿយៗ ក៏គេតែងឃើញ ប៉ូលីសក្រៅកាតព្វកិច្ច ប៉ះជាមួយនឹងក្រុមចោរ ជាញឹកញយ ផងដែរ។

កាលពីពេលថ្មីៗ កន្លងទៅនេះ វីដេអូឃ្លីប រយ:ពេល ២៣វិនាទីមួយ ត្រូវបានគេបង្ហោះ នៅលើអ៊ិនធើណេត បង្ហាញឲ្យឃើញពីទិដ្ឋភាព ជាក់ស្តែង នៃការបាញ់តបត របស់មន្ត្រីប៉ូលីស មួយរូប ស្លៀកពាក់ស៊ីវិល ខណ:បុរស២នាក់ ជាជនសង្ស័យចោរប្លន់ បានធ្វើសកម្មភាព បំរុងភ្ជង់ប្លន់ តែមិនបានសំរេច ព្រោះស៊យធំ មិនបានដឹងថា ជនរងគ្រោះ ជាប៉ូលីសក្រៅម៉ោងកាតព្វកិច្ច។

ករណីនេះ បានកើតឡើង នៅក្នុងទីក្រុង Rio de Janeiro ហើយនៅពេលនេះដែរ ក្នុងចំណោម ចោរទាំងពីរនាក់ ម្នាក់ត្រូវបាញ់ស្លាប់ នៅនឹងកន្លែង ឯម្នាក់ទៀត ត្រូវបានចាប់ខ្លួនផងដែរ ចំណែកប៉ូលីស ដែលរងការប្លន់នោះ គ្រាន់តែរបួសបន្តិចបន្តួចប៉ុណ្ណោះ៕

នៅខាងក្រោម នឹងបង្ហាញឲ្យប្រិយមិត្ត បានជ្រាបពីហេតុការណ៍ ដែលបានកើតឡើង៖



ប្រភព៖ Liveleak

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]