បរទេស៖ យោងតាម ប្រភពព័ត៌មាន CNN បានលើកឡើងថា វេបសាយបណ្តាញសុវត្ថិភាពអាកាសចរណ៍ (The Aviation Safety Network) បង្ហាញថា ក្នុងរយៈពេល ១៥ខែ ដែលរាប់ចាប់តាំងពី ខែ មករា ឆ្នាំ២០១៤ មក មានកើតហេតុការណ៍ ធ្លាក់យន្តហោះ ចំនួន ២៤ ករណី ដែលរួមបញ្ចូលទាំង យន្តហោះធុនតូច និង យន្តហោះដឹកអ្នកដំណើរធំៗ ជុំវិញ ពិភពលោក ។

ប្រភពដដែល បានឲ្យដឹងថា ឧបទ្ទវហេតុ ធ្លាក់យន្តហោះទាំង២៤លើកនេះ បានបណ្តាល ឲ្យអ្នកដំណើរ លើយន្តហោះ សរុប ១,១៨៧ នាក់ បានបាត់បង់ជីវិត ។ ក្នុងនោះដែរ ប្រភពព័ត៌មាន CNN ក៏បានបង្កើត វីដេអូមួយ ដោយប្រមូលផ្តុំ ព័ត៌មាន ទាក់ទងនឹង ហេតុការណ៍ ដែលធ្លាក់យន្ត ហោះ នានា មកបង្ហាញផងដែរ ៕ សូមទស្សនាវីដេអូខាងក្រោម៖


ចំនួន យន្តហោះ ធ្លាក់ និង ចំនួនមនុស្សបានស្លាប់ ក្នុងឆ្នាំ ២០១៤

ទីតាំង និង សភាពដែលយន្តហោះបានធ្លាក់

វីដេអូ បង្ហាញពីឧបទ្ទវហេតុធ្លាក់យន្តហោះ នានា

ប្រភព CNN

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]