រាជធានីភ្នំពេញ ៖ បន្ទប់ឡៅតឿផ្ទះលេខ១០២០ដែលជាផ្ទះទទួលធ្វើម្ហូបការ ឬជប់លៀងផ្សេងៗ ស្ថិតក្នុង ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌ ប្ញស្សីកែវ ត្រូវអគ្គិភ័យឆាប ឆេះអស់គ្រឿងក្នុង។ ហេតុការណ៍នេះបង្ក ឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ និង១៥នាទីព្រឹក ថ្ងៃទី២៩ មីនា ២០១៥ ។

ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆេះត្រូវគេស្គាល់ឈ្មោះតាំង ស៊ា ហៅចាន់ សារឿន ភេទប្រុស អាយុ៦២ឆ្នាំ ជាអ្នកធ្វើម្ហូបការ។ ទាក់ទិនមូលហេតុ នៃអគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ច មូលដ្ឋានឱ្យ ដឹងថា កើតឡើងដោយសារ ក្មេងៗយកដែកកេះ ទៅកេះលេងនៅ ក្នុងបន្ទប់ឡៅតឿនោះ។

ក្នុងហេតុការណ៍នោះគេឃើញរថយន្តពន្លត់អគ្គិភ័យ២គ្រឿងចេញ អន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេល មិនបណ្តាលឱ្យ ឆេះរាលដាល ដល់ផ្ទះ អ្នកជិតខាងទេ គ្រាន់តែឆេះ របស់របរក្នុង បន្ទប់ឡៅតឿតែប៉ុណ្ណោះ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]