កូរ៉េខាងត្បូង៖ ក្មេងស្រីតូចម្នាក់ កំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម។

ក្មេងស្រី Brenna Youn ជាកូនកាត់ កូរ៉េ-ហ្វីលីពីន មានម្តាយជា ជនជាតិ ហ្វីលីពីន រីឯ ឪពុកជាជនជាតិ កូរ៉េខាងត្បូង។ នាពេលបច្ចុប្បន្ននេះ នាង ទទួលបានភាព ល្បីល្បាញ លើស្ទាយថតរូបបែបគួរឲ្យស្រលាញ់ ឬ Cute តែម្តង។ នាងមានទម្រង់មុខ គួរឲ្យស្រឡាញ់ខ្លាំងណាស់ ជាមួយនឹង កែវភ្នែកមូលធំៗ បបូរមាត់តូច ដែលធ្វើឲ្យ អ្នកលេងអ៊ិនធើណេត សរសើរពីរូបនាង មិនដាច់ពីមាត់។ ក្នុងនោះដែរ រូបថតមួយ ដែល Brenna បានស្លៀក សំលៀកបំពាក់ឯកសណ្ឋាន ជាសិស្សសាលា គឺពិតជា គួរឲ្យក្នាញ់ និងពិតជាស្រស់ស្អាតបំផុត។ ជាពិសេសទៀតនោះ Brenna នាងមិនត្រឹមតែ មានមុខគួរឲ្យស្រឡាញ់ ប៉ុណ្ណោះទេ ថែមទាំង ចេះច្រៀង រាំ សម្តែង និងចេះថតបានគ្រប់ស្ទាយ ជាមួយនឹងសម្លៀកបំពាក់ និងកាបូបឡូយៗ របស់នាង។

គួរបញ្ជាក់ផងដែរថា ទំព័រហ្វេសបុករបស់ ក្មេងស្រីដ៏តូចម្នាក់នេះ មានអ្នកគាំទ្រ ឡើងដល់ ២៩ម៉ឺននាក់ និងក្នុងបណ្តាញអ៊ិនស្តារក្រាមវិញ មានអ្នកចុច Follow កើនទៅដល់ ១លាននាក់ ផងដែរ៕

តោះទៅមើល រូបថតថ្មីៗ របស់ Brenna Youn ថាពិតជា Cute ប៉ុណ្ណា៖












ប្រភព រូបភាពពីហ្វេសប៊ុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]